ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មទិញពីគេនៅម្តុំបឹងសាឡាង តម្លៃ៣០ម៉ឺនរៀល យកមករំលែកជាកញ្ចប់តូចៗទុកលក់បន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដោយទិញពីគេនៅម្តុំបឹងសាឡាង តម្លៃ៣០ម៉ឺនរៀល យកមករំលែកជាកញ្ចប់តូចៗទុកលក់បន្ត ត្រូវសមត្ថកិច្ចបង្ក្រាបបាន ។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦.១៥នាទី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ រួន ប៊ុនឡី ភេទប្រុស ឆ្នាំកំណើត ១៩៩១(ខ្មែរ) មុខរបរ កម្មករ មានទីលំនៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដកហូត វត្ថុតាងរួមមាន ៖
១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន៦កញ្ចប់(តូច៥ មធ្យម១) ទម្ងន់៤,៨៨ក្រាម ។
២/សម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

សមត្ថកិច្ចបានឲ្យដឹងថា ​មុននឹងឈានដល់ការបង្ក្រាបនេះ បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ App Nodrug អ.ជ.ប.គ.ញ លេខ២៧១៥(ថ្ងៃទី១៦.១០.២០២៥)ថា មានករណីចែកនិងជួញដូរគ្រឿងញៀនខុសច្បាប់ ស្ថិតចំណុចភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តល ។ កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទំនាក់ទំនង និងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៦:១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិភូមិធំ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ ជាមុខញ្ញាជួញដូរសកម្មក្នុងមូលដ្ឋាន នៅចំនុចផ្ទះជួល ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ រួចធ្វើការត្រួតពិត្យរកឃើញ ម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៦កញ្ចប់(តូច៥ មធ្យម១។ បន្ទាប់មកកម្លាំងយើងក៏បានឃាត់ខ្លួនជនសង្ស័យយកមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីធ្វើការសួរនាំ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រួន ប៊ុនឡី បានសារភាពថា ៖ថ្នាំញៀន(ម៉ាទឹកកក)ចំនួន៦កញ្ចប់(តូច៥ មធ្យម១)នេះ ជារបស់ ខ្លួនប្រាកដមែន ដោយប្រើខ្លួន បានទិញពីមនុស្សប្រុសម្នាក់ (មិនស្គាល់អត្តសញ្ញាណ)នៅម្តុំបឹងសាឡាង រាជធានីភ្នំពេញ តំលៃ៣០០០០០រៀល(សាមសិបម៉ឺនរៀល) ដើម្បីទុកលក់បន្ត ។

ក្រោយពីសួរនាំរួចជនសង្ស័យរួមនិងវត្ថុតាងបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ នុច
          

 

អត្ថបទដែលជាប់ទាក់ទង