ស្លុតចិត្ត! ប្អូនស្រីយ៉ុង ស្រីនីត ដែលមហាជនស្គាល់មានសម្រស់ដូចនារីខ្មែរអង្គរ ទទួលមរណៈភាពទាំងវ័យក្មេងសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច នឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដែលស្ថិតនៅករាជរដ្ឋាភិបាល សម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់តាមទម្រង់មេជាងដែកត្រឡប់មកពីចូលឆ្នាំឡើងជួសជុលដំបូលសហគ្រាស ហេង ហ៊ាង ផលិត ភេសជ្ជៈធ្លាក់ស្លាប់ទាំងព្រឹកមន្រ្តីជំនាញកំពុងចុះពិនិត្យករណីមានត្រីពុលងាប់ក្នុងព្រែកត្រែងសម្តេចតេជោ បញ្ជាក់ថា ព្រះរាជសុខភាពព្រះអង្គប្រសើរឡើង ព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាធម្មតាវត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូរថយន្តហាយឡិនឌ័រមួយគ្រឿង បើកបុកខឿនហើយរុលទៅបុករង្វង់មូលយាយជីច្រូតស្រូវ ខ្ទេចមុខបណ្តាលមានអ្នករបួសសេចក្តីបំភ្លឺស្តីពីការអនុវត្តន៍ល្មើសវិន័យនគរបាលជាតិបណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះ ឈ្មោះ ស៊ិន សុភា អតីតមន្ត្រីការិយចាប់បានហើយ ក្រុមសឡា និងឆ្វេង២ ដែលសកម្មខាងវាយ និងកាប់គេរបួស ខ្ទេចម៉ូតូ ក្នុងក្រុងភ្នំពេញ !

លាក់ទុកកាំភ្លើង២ដើម សមត្ថកិច្ចបង្ក្រាបបានឆ្លើយថាខ្ញុំទិញ.តពីម្នាក់ទៀត យកបានទាំង២ !

ខេត្តកំពង់ស្ពឺ៖​ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ដោយបានការដឹកនាំប​ញ្ជាដ៏ខ្ពង់ខ្ពស់​ពីលោកឧ​ត្ដមសេនី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​ល​ខេត្ដកំពង់ស្ពឺ​ កំលាំងអធិការនគរ​បាលស្រុកឱរ៉ាល់ទទួលបានព័ត៌មា​ន​ពី​ព​លរដ្ឋល្អរាយការណ៍ករណី​លា​ក់​ទុ​ក​និងកាន់កាប់ប្រើប្រា​ស់​អា​វុ​​ធដោ​យខុសច្បាប់នៅចំណុចជើងភ្នំម្រេ​ច​ ស្ថិតនៅភូមិអូរអញ្ចា ឃុំតា​សាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ​ ។

កំលាំងនគរបាល​ ដឹកនាំដោយលោ​កវរសេនីយ៍ឯក​ ប៊ុត​ ប៊ុនធឿន​អធិកា​រនគរបាលស្រុកឱរ៉ាល់​ បានចុះដល់ដីចំការរបស់ឈ្មោះ ផែ ផល ហៅ ស្វិត ភេទប្រុស អាយុ៥៦ឆ្នាំ នៅចំ​ណុ​ចជើងភ្នំម្រេចស្ថិតនៅភូមិ អូរអ​ញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវត្រួត​ពិនិត្យរដ្ឋបាល​ ដោយបានរកឃើ​ញអា​វុធចំនួន២ដើមរួមមាន ៖
-​ ប្រភេទ​ អាវុធ AK ស្វាយបត់ មួយដេីម​ (លេខ​ ០៧៧៦៧)​ គុណភាព​ 70%​
-​ ប្រភេទអាវុធកែឆ្នៃ ១ដើម​ -​ បង់ចំនួន១
-​ គ្រាប់ប្រភេទ​ អាវុធAK47ចំនួន៤គ្រាប់។

ជនសង្ស័យបានឆ្លើយសារភាពថាអាវុធAKនោះខ្លួនបានម​កពីឈ្មោះថុន សុខលួន នៅភូមិត្រពាំងអង្រ្គង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់​ សមត្ថកិ​ច្ចបានបន្ដឃាត់​ឈ្មោះ​ ថុន សុខលួ​នយ​កមកអធិការដ្ឋាននគរបាលស្រុ​កឱរ៉ាល់ដើម្បីធ្វើការសាក​សួ​រ បានឆ្លើយសារភាពថាអាវុធប្រភេទ​AK​4​7​ ខ្លួនរើសបានពីលើភ្នំ​ ហើយយ​កទៅលក់ឲ្យឈ្មោះ ផែ ផល ហៅ ស្វិត​ តំលៃ​ ៥០០,០០០រៀល (ហា​សិ​បម៉ឺនរៀល)​ ការសន្និដ្ឋានអាចជាអាវុធក្រុមជនល្មើសលួចបរបាញ់សត្វតាមភ្នំ​ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចស្រុកឱរ៉ាល់បញ្ជូនម​ក​អធិការដ្ឋាននគរបាលស្រុកដើម្បី​បន្ដនីតិវិធី​និងសំណូមពរដល់ប​ណ្ដា​អស់លោកដែលតែងតែចូលចិត្ដ​ដើ​របរបាញ់សត្វដោយបំពានច្បាប់​ ករណីសមត្ថកិច្ចស្រាវជ្រាវរកឃើញនឹងមិនអត់ឱនជាដាច់ខាតនិង​ចំ​ណាត់ការផ្លូវច្បាប់តែម្ដង៕
  

អត្ថបទដែលជាប់ទាក់ទង