ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សេចក្តីបំភ្លឺស្តីពីការបង្ហោះលើបណ្តាញសង្គមថា យុវជន០២នាក់ មិនសប្បាយចិត្តនឹងចំណាត់ការរបស់សមត្ថកិច្ចខណ្ឌព្រែកព្នៅ ដែលចោទប្រកាន់លើពួកគេខុសពីការពិត និង អយុត្តិធម៌!

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា: នៅថ្ងៃទី២០​ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២១និង៣០នាទី លោកវរសេនីយ៍ទោ ញឹម សារ៉ាត់ អធិការរង នៃអធិការដ្នាននគរបាលខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងជំនាញ សហការជាមួយ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចេញល្បាតត្រួតពិនិត្យការពារ សន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម ជាពិសេសបង្កា រទប់ស្កាត់បទល្មើសផ្សេងៗនៅក្នុងមូលដ្ឋាន ។

លុះសមត្ថកិច្ចបានល្បាតដល់ចំណុចផ្លូវបេតុងវិថីអ្នកឧកញ៉ា ឌី ប៉ុក ស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានឃើញយុវជនចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកស្កូពីពណ៌សផ្លាកលេខភ្នំពេញ1GM-2866 បំពាក់បំពង់ស៊ីម៊ាំងកែច្នៃខុស បច្ចេកទេស បំពងសំឡេងខ្លាំងៗ បង្កការរំខានដល់ប្រជាពលរដ្ឋ ខណនោះសមត្ថកិច្ចបាននាំយុវជនទាំង០២នាក់ និងមធ្យោបាយម៉ូតូយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជាគោលការណ៍សមត្ថកិច្ចក៏បានធ្វើតេស្តស្វែងរកសារធាតុញៀនក្នុង ទឹកនោមរបស់យុវជនទាំង០២នាក់ នៅចំពោះមុខសាមីខ្លួន ជាលទ្ធផលអវិជ្ជមាន(គ្មានសារធាតុញៀន)។

បន្ទាប់មកនៅថ្ងៃទី២១ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១០:៣០នាទីព្រឹក សមត្តកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំ និងអញ្ជើញអាណាព្យាបាលមកធានាយុវជនទាំង០២នាក់ ឲ្យត្រឡប់ទៅលំនៅឋានវិញ។

សមត្ថកិច្ចក៏បានណែនាំឲ្យយកបំពង់ស៊ីម៊ាំងមកដោះដូរដាក់បំពង់ស៊ីម៊ាំងដើម តាមលក្ខណៈបច្ចេកវិញ។សូមបញ្ជាក់ថាចំពោះវិធានការទប់ស្កាត់ម៉ូតូបំពាក់បំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេសបង្ករំខានអារម្មណ៍ប្រជាពលរដ្ឋ ខាងលើគឺសមត្ថកិច្ច អនុវត្តតាមបទបញ្ជាថ្នាក់ដឹកនាំ តាមជំនាញវិជ្ជាជីវៈត្រឹមត្រូវ ហើយសូមធ្វើការបដិសេធចំពោះការចោទប្រកាន់ទាំងឡាយណាគ្មានមូលដ្ឋាន និងគ្មានហេតុផលច្បាស់លាស់មកលើសមត្ថកិច្ចដែលបានខិតខំបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពជូនប្រជាពលរដ្ឋ ។

សេចក្តីដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕
 

អត្ថបទដែលជាប់ទាក់ទង