ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រជាពលរដ្ឋនៅផ្សារអូរបីជាន់នៅប្រកបមុខរបបលក់ដូរជាធម្មតាក្រោយទាហានថៃបាញ់រៈពលរដ្ឋរបួសស្លាប់៤នាក់

បន្ទាយមានជ័យ៖ប្រជាពលរដ្ឋនៅផ្សារអូរបីជាន់នៅប្រកបមុខរបបលក់ដូរជាធម្មតាក្រោយទាហានថៃបាញ់រៈពលរដ្ឋរបួសស្លាប់៤នាក់នៅយប់ថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នៅភូមិ/ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ជាក់ស្តែងយើងប្រជាពលរដ្ឋដែលប្រកបមុខរបបលក់នៅផ្សារអូរបីជាន់នៅតែបន្តលក់ជាធម្មតាក្រោយទាហានថៃបាញ់រៈមកលើប្រជាពលរដ្ឋរបួសនិងស្លាប់ចំនួន៤នាក់កាលថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២៥នៅភូមិព្រៃចាន់ ដែលនៅខាងជើងប្រមាណ១០គីឡូម៉ែត្រពីផ្សារអូរបីជាន់ស្ថិតភូមិ/ឃុំអូរបីជាន់។
ប្រជាពលរដ្ឋបានប្រាប់ថា៖ក្រោយមានការផ្ទុះដែលទាហានថៃបាញ់រៈមកលើប្រជាពលរដ្ឋបណ្តាលរបួសនិងស្លាប់ហើយឃើញពលរដ្ឋភូមិព្រៃចាន់សម្រុកចេញមកដោយភៀសខ្លួនចេញពីភូមិទៅរកកន្លែងសុវត្ថិភាព ពួកគាត់លក់នៅផ្សារអូរបីជាន់ជាប់ក្បែរព្រំដែនប្រមាណជាង៥០០ ម៉ែត្រហើយនៅខាងជើងភូមិជោគជ័យប្រមាណ១០គីឡូម៉ែត្រនិងនៅខាងត្បូងភូមិព្រៃចាន់ប្រមាណ១០គីឡូម៉ែត្រដូចគ្នា។
ប្រជាពលរដ្ឋបញ្ជាក់ថា៖ពួកគាត់ពិតមានព្រួយបារម្ភហើយមានពលរដ្ឋមួយចំនួនត្រូវបានបិតទ្វារនិងតូបផ្អាក់លក់នាំកូនចៅទៅតំបន់សុវត្ថិភាពនិងមួយចំនួននៅបន្តបើកទ្វារតូបនិងលក់ធម្មតាបើមិនលក់អាចប៉ៈពាលសេដ្ឋកិច្ចគ្រួសារទើបសម្រេចចិត្តនៅបន្តលក់បើអាជ្ញាធរអោយណែនាំអោយចេញទើបពួកគាត់បិតទ្វារចាក់ចេញតែពេលនេះនៅបន្តលក់ដូរបានជាធម្មតា៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង