ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ស្ទាវអ្នកលេងម៉ូតូកាំបន្ទះ បង្ហោះម៉ូតូសម្ញ៉ែងគេឯងតាមផ្លូវ គិតថាខ្លួនឡូយ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

ខេត្តកណ្តាល ៖ ស្ទាវអ្នកលេងម៉ូតូកាំបន្ទះ បង្ហោះម៉ូតូសម្ញ៉ែងគេឯងតាមផ្លូវ គិតថាខ្លួនឡូយ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ និងកំពុងតាមចាប់បក្សពួកសេសសល់ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ២០នាទីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុច ផ្លូវលេខ១៥១ បឹងផ្សារដែក ភូមិ ផ្សារដែកក្រោម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចស្រុកពញាឮ បានឲ្យដឹងថា ជនសង្ស័យមានចំនួន​២នាក់ ឃាត់ខ្លួនបានម្នាក់ឈ្មោះ ពេជ្រ រស្មី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករឡឥដ្ឋ
-ទីលំនៅ ភូមិ ពោធិកំបោរ ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល ។ ចំណែកម្នាក់ទៀតរត់គេចខ្លួន មានឈ្មោះ ធី សុវណ្ណារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ
-ទីលំនៅ ភូមិ ចេតិយទ្រេត ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល ។

ក្នុងនោះសមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកសង់C១២៥ ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ដាក់កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LB-5165 ។

សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលផ្សារដែក បានសហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ធ្វើការជិះល្បាតនៅតាមបណ្តោយផ្លូវភ្នំព្រះរាជទ្រព្យ ផ្លូវក្រាលកៅស៊ូលេខ១៥១ ក៏បានប្រទះឃើញ ជនសង្ស័យជាក្មេងទំនើងចំនួន០២នាក់ កំពុងជិះបង្ហោះម៉ូតូ ទិសដៅពីជើងទៅត្បូង ខណៈពេលនោះកម្លាំងសមត្ថកិច្ចយើងបានជិះដេញតាមស្ទាក់ឱ្យឈប់ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ពេជ្រ រស្មី ចំនែកជនសង្ស័យម្នាក់ទៀតឈ្មោះ ធី សុវណ្ណារ៉ា បានរត់គេចខ្លួនបាត់ បន្ទាប់មកបាននាំខ្លួនជនសង្ស័យខាងលើ និងដកហូតមធ្យោបាយម៉ូតូ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួន ពិតជាបាន ខ្ចីម៉ូតូម៉ាកសង់C១២៥ ពណ៌ខៀវ ផលិតឆ្នាំ២០២៥ ដាក់កាំបន្ទះពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1LB-5165 ជាម៉ូតូរបស់ឈ្មោះ ម៉ៅ សីហា ភេទប្រុស អាយុ១៧ឆ្នាំ ជិះឌុបឈ្មោះ ធី សុវណ្ណារ៉ា (គេចខ្លួន) ជិះបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ប្រាកដមែន ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកបក្សពួកបន្ត ៕ នុច

អត្ថបទដែលជាប់ទាក់ទង