បន្ទាយមានជ័យ៖អ៊ុយប្រភេទស្បៃមុងបទល្មើសនេសាទជិត ១០កន្លែងដាក់កាត់អូរបង្កប្រជានេសាទរកត្រីមិនបានស្ថិតភូមិគោក្តួច ឃុំបន្ទាយនាង ស្រុកមង្គលបូរី។
ប្រជានេសាទបានប្រាប់ថា៖មានអ៊ុយប្រភេទស្បៃមុងប្រមាណជា១០កន្លែងជាបទល្មើសជលផលដែលដាក់កាត់អូរគោក្តួចនៅរដូវត្រីចុះបង្កអោយប្រជានេសាទស្របច្បាប់ បង់សំណាញ់និងបោករកមិនបានព្រោះដាក់អ៊ុយរាំងរឺបាំងត្រីចុះមិនបាន។
សុំអោយអាជ្ញាធរនិងមន្ត្រីជលផលចុះពិនិត្យមើផលផងនេះជាបទល្មើសនេសាទខុសច្បាប់រកស៊ីម្នាក់ឯងមិនចែកគេរស់ព្រោះកន្លងមកប្រជាពលរដ្ឋថាអ្នកហ៊ានក្អកនោះទេដាក់អ៊ុយសេរីអ្នកហ៊ានរាយការណ៍ប្រាប់សមត្តកិច្ចធ្លាប់លួចដុតគោយន្តចោលម្តងហើយ។
ពាក់ព័ទ្ធបទល្មើសនេសាទកើតមានអ្នកសារព័ត៌មានបានទំទាក់ទំនងទៅនាយខ័ណ្ឌជលផលខេត្តបន្ទាយមានជ័យខលចូល២ទៅ៣ដងគ្មានអ្នកលើកទូរស័ព្ទហើយទំនាក់ទំនងទៅនាយសង្កាត់រដ្ឋបាលជលផលស្រុកមង្គលបូរី លោកប្រាប់ថា៖ហ្នឹងរាយការណ៍ហើយសំគោលការណ៍ះភិបាលស្រុកសុំកម្លាំងចុះទៅបង្ក្រាបវាជាបទល្មើសនេសាទមិនអាចទុកបានឡើយ៕(ប៊ុន ធឿន)
