ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សាហាវណាស់! បាត់ខ្លួននារី COម្នាក់ក្រោយទៅទារលុយគេតាមភូមិ បែរជាប្រទះឃើញសពត្រូវគេសម្លាប់កប់ក្រោយផ្ទះ ពេលនេះសមត្ថកិច្ចកំពុងគាស់កាយសាកសពពិនិត្យ!

ខេត្តកំពង់ធំ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយនារីម្នាក់ ជាបុគ្គលិកឥណទាន CO បានបាត់ខ្លួន ក្រោយទៅទារលុយអតិថិជនតាមភូមិ ខណៈក្រុមគ្រួសារខិតខំស្វែងរកគ្រប់ទីកន្លែង តែរកមិនឃើញសោះ ចុងក្រោយបែរជាប្រទះឃើញសព ត្រូវគេសម្លាប់រួចកប់នៅក្រោយផ្ទះ ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រោយប្រទះឃើញសពរបស់នាង នៅចំណុចក្រោយផ្ទះជនបង្ករ ក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ពេលនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធកំពុងគាស់សពនារីរងគ្រោះឡើង ដើម្បីធ្វើកោសល្យវិច័យបន្ត ។

សូមបញ្ជាក់ថា ជនដៃដល់ឈ្មោះ ម៉ន សីហា អាយុ២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់។ ចំណែកជនរងគ្រោះនាងរស់នៅភូមិឬស្សី ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ចំពោះការសម្លាប់បែបណា រឿងបែបណានោះ យើងនឹងលម្អិតជូនបន្ត ពេលសមត្ថកិច្ចធ្វើការរួច ៕ នុច
  

អត្ថបទដែលជាប់ទាក់ទង