ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និងខាន់ សារ័ត្ន ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង នាំខ្លួនទៅសួរនាំពាក់ព័ន្ធនឹងការប្រើកាយវិការមិនសមរម្យ និងបៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធរំដោះឧក្រិដ្ឋជននៅក្នុងតុលាការខេត្តស្វាយរៀង

អ្នកកាសែត ២នាក់ ឈ្មោះ ផាត់ ហ៊ន និងខាន់ សារ័ត្ន ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តស្វាយរៀង នាំខ្លួនទៅសួរនាំពាក់ព័ន្ធនឹងការប្រើកាយវិការមិនសមរម្យ និងបៀតបៀនទៅលើនារីជនជាតិវៀតណាមម្នាក់ ដែលជាអ្នកផ្តល់អាវុធរំដោះឧក្រិដ្ឋជននៅក្នុងតុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ការនាំខ្លួនអ្នកកាសែតទាំង ២នាក់ គឺបន្ទាប់ពីត្រូវបានមន្ទីរព័ត៌មានខេត្តស្វាយរៀង ហៅមកអប់រំណែនាំផងដែរ។

សូមរំលឹកផងដែរថា យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ នៅពេលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបករណីរំដោះឧក្រិដ្ឋជនជនជាតិវៀតណាម ចេញពីសាលាដំបូងខេត្តស្វាយរៀង មានរូបភាពដែលត្រូវបានបង្ហោះអមដោយការអត្ថាធិប្បាយជាមួយពាក្យសម្តីមិនសមរម្យលើរូបរាងកាយស្ត្រី និងការយកដៃទៅអង្អែលថ្ពាល់របស់ជនសង្ស័យជាស្ត្រី។

តាមការស្រាវជ្រាវ ភាសាដែលបានប្រើប្រាស់ និងដៃដែលអង្អែលថ្ពាល់ស្ត្រីជនសង្ស័យ គឺជាដៃរបស់អ្នកកាសែតអនឡាញម្នាក់ឈ្នោះ ខាន់ សារ័ត្ន ដែលរស់នៅ និងបម្រើការនៅខេត្តស្វាយរៀង។ ទង្វើនេះជាទង្វើខ្វះសីលធម៌ និងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលហាមឃាត់ មិនឱ្យអ្នកសារព័ត៌មានប្រើប្រាស់ពាក្យសម្តី និងបៀតបៀនរូបរាងកាយរបស់ស្ត្រីឡើយ។

វិធានការនៅចំពោះមុខ គឺក្រសួងព័ត៌មានបានសម្រេចលុបចោលសុពលភាពនៃបណ្ណសម្គាល់អត្តសញ្ញាណជាអ្នកសារព័ត៌មានរបស់បុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះភ្លាមៗក្រោយពីបានរកឃើញមានកំហុសឆ្គងវិជ្ជាជីវៈធ្ងន់ធ្ងរ។

ក្រសួងព័ត៌មាន ក៏បានដាក់បុគ្គលនេះក្នុងបញ្ជីហាមឃាត់មិនអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងសកម្មភាពនានាក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ចាប់ពីពេលនេះតទៅ។ បន្ថែមលើនេះ នៅព្រឹកស្អែក មន្ត្រីជំនាញនៃក្រសួងព័ត៌មាននឹងកោះហៅបុគ្គលឈ្មោះ ខាន់ សារ័ត្ន នេះមកធ្វើណែនាំ និងអនុវត្តវិធានការស្របតាមលិខិតបទដ្ឋានគតិយុត្តនិងច្បាប់ជាធរមាន។

ជាមួយគ្នានេះ ក្រសួងព័ត៌មានក៏សូមអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានផ្សេងទៀត និងសាធារណជន មេត្តាបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយនូវរូបភាពឃ្លីបវីដេអូដែលមានបញ្ហានេះ និងសូមក្រើនរំឭកដល់អ្នកសារព័ត៌មានទាំងអស់សូមប្រកាន់ខ្ជាន់នូវក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ជាធរមាន៕
 

អត្ថបទដែលជាប់ទាក់ទង