ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ផ្លូវ១ខ្សែប្រវែង២.៧០០ម៉ែត្រ ដែលរងការខូចខាតកាលរដូវវស្សា ត្រូវបានអាជ្ញាធរជួលជុល

បន្ទាយមានជ័យ៖ ផ្លូវ១ខ្សែប្រវែង២.៧០០ម៉ែត្រដែលរងការខូចខាតកាលរដូវវស្សាត្រូវបានអាជ្ញាធរជួលជុលនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ តាមបណ្តោយផ្លូវភូមិចាន់គីរីឆ្ពោះទៅកាន់ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹងថា៖ បច្ចុប្បន្នអាជ្ញាធរកំពុងបានធ្វើការជួលជុលផ្លូវបេតុង និងផ្លូវគ្រួសថ្មមិច សម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ បន្ទាប់ពីផ្លូវមួយចំនួន ត្រូវបានរងការខូចខាត កាលពីខែវស្សាកន្លងទៅ។

លោកអភិបាលបានបញ្ជាក់ថា៖ ក្រោយពីផ្លូវរងខូចខាតអាជ្ញាធរសង្កាត់ក្រុងកំពុងបានជួសជុលផ្លូវបេតុង ឬផ្លូវគ្រួសថ្មមិចសម្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ ក្នុងនោះក៏មានការចូលរួមពីសប្បុរសជន បានចូលរួមជាមួយអាជ្ញាធរ កំពុងជួសជុលធ្វើជាបន្តបន្ទាប់ ទៅតាមផ្លូវសំខាន់ៗ ឬផ្លូវខ្លះត្រូវខូចខាតខ្លាំងត្រូវប្រញាប់ជូលជុលដើម្បីឲ្យប្រជាពលរដ្ឋប្រើបា្រស់ឡើងវិញ។

ប្រជាពលរដ្ឋបានឲ្យដឹងថា៖ ផ្លូវមួយខ្សែនេះ ឃើញអាជ្ញាធរតែងតែជួសជុលសម្រួលឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាញឹកញាប់ផងដែរ ដោយសារផ្លូវនេះ សំបូររថយន្តធំៗប្រើប្រាស់ច្រើន មានរថយន្តដឹកដី ដឹកស៊ីម៉ង់ត៍ រថយន្តដឹកខ្សាច់ថ្ម និងមានក្រុមហ៊ុនក្រឡុកបេតុងលាយស្រេចច្រើនផងដែរ ស្របពេលដែលក្រុងប៉ោយប៉ែត កំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស៕(ប៊ុន ធឿន)
 

អត្ថបទដែលជាប់ទាក់ទង