ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អាជ្ញាធរខេត្តក្រចេះ គ្រោងសាងសង់ស្ពានចាស់ទ្រុឌទ្រោម ៥ កន្លែង ឲ្យក្លាយជាស្ពានបេតុង

ខេត្តក្រចេះ ៖ ស្ពានចាស់ទ្រុឌទ្រោមចំនួន៥ រួមមាន៖ ស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ដែលស្ថិតក្នុងឃុំបឹងចារ ឃុំ​កំពង់ចាម និងឃុំវឌ្ឍន: ក្នុងស្រុកសំបូរ នឹងត្រូវប្រែក្លាយឲ្យទៅជា ស្ពាបេតុង។

ការសម្រេចរបស់អាជ្ញាធរនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋរស់នៅឃុំបឹងចារ ឃុំកំពង់ចាម និងឃុំវឌ្ឍន: ក្នុង​ស្រុកសំបូរ ខេត្តក្រចេះ បាន​លើកឡើងជារឿងៗអំពីបញ្ហាស្ពាន​ឈើ និងស្ពានបាឡេជាច្រើនកន្លែង ដែលចាស់ទ្រុឌទ្រោម ​បង្ក​បញ្ហាសុវត្តិភាពនៅពេលធ្វើដំណើរ និងការដឹកជញ្ជូនកសិផល-ទំនិញផ្សេងៗ។

ជាការឆ្លើយតបចំពោះការលើកឡើងរបស់ពលរដ្ឋ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចូលរួមសហការជាមួយ ទីប្រឹក្សាសិក្សាគម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ទៅបង្ហាញទីតាំងក្រុមការងារខួងដីពិសោធន៍គ្រឹះស្ពាន សម្រាប់សាងសង់ស្ពានបេតុងចំនួន ៩ កន្លែង ក្នុងខេត្តក្រចេះ ក្នុងនោះក៏មានស្ពានយាវ ស្ពានអូរគ្រួត ស្ពានទន្សោងធ្លាក់ ស្ពានប្រិយ និងស្ពានអាជេន ផងដែរ។

ស្ពានទាំង ៥ កន្លែងខាងលើ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះបានដាក់ចូលក្នុងគម្រោងរបស់ដៃគូរអភិវឌ្ឍន៍រួចរាល់ ដែលគ្រោង​សាងសងជាស្ពានបេតុង។ បច្ចុប្បន្នគម្រោងកំពុងស្ថិតក្នុងនីតិវិធី​លទកម្ម។ នេះជាការបញ្ជាក់ពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ៕ ទូរទស្សន៍ជាតិកម្ពុជា

អត្ថបទដែលជាប់ទាក់ទង