ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ប្រទះឃើញសាកសពមនុស្ស ត្រូវគេសម្លាប់ញាត់វ៉ាលី កប់ក្នុងដីរហូតសាយក្លិនស្អុយ !

ខេត្តបន្ទាយមានជ័យ ៖ មានការភ្ញាក់ផ្អើលខ្លាំងមួយបានកើតឡើង ដោយប្រជាពលរដ្ឋ បានប្រទះឃើញសាកសពបុរស ម្នាក់ត្រូវបានគេច្រកក្នុងវ៉ាលី កប់ក្នុងដីមួយកន្លែង មិនដឹងតាំងពីពេលណា ។

ករណីឃាតកម្មសម្លាប់ញាត់វ៉ាលី កប់ក្នុងដីនេះ បានកើតឡើងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ ឋិតក្នុងភូមិសាស្ត្រភូមិព្រៃគប់ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីពលរដ្ឋ បឋម បានឲ្យដឹងថា គាត់ធំក្លិនស្អុយខ្លាំង រាល់ពេលជិះកាត់ទីនេះម្តងៗ ដោយស្អុយចេញពីក្នុងព្រៃ លុះទ្រាំមិនបានចូលទៅមើល ក៏ឃើញវ៉ាលីមួយកប់ក្នុងដី សង្ស័យមានសពមនុស្សនៅក្នុង ក៏ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ភ្លាមៗ គេឃើញមានកម្លាំងចម្រុះបានចុះមកហ៊ុំព័ទ្ធខ្សែនៅទីតាំងកើតហេតុ យកវ៉ាលីនោះឡើងលើ និងបើកវ៉ាលីនេះពិនិត្យសព ដោយដឹងថា ជាសពមនុស្សប្រុស មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ កំពុងធ្វើការបន្ត ។

ជុំវិញករណីខាងលើ អង្គភាពសារព័ត៌មានTVFB បានព្យាយាមទាក់ទងសួរព័ត៌មានទៅកាន់សមត្ថកិច្ច តែមិនអាចទាក់ទងបាន៕

អត្ថបទដែលជាប់ទាក់ទង