ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ទើបតែ​ឆ្លង​ឆ្នាំ​សកលផុត​ជាង​១​ម៉ោង បុរសម្នាក់ធ្លាក់លូស្លាប់ អស់រយៈពេល៩ម៉ោងទើបរកសាកសពឃើញ

ខេត្ត​ព្រះ​សីហ​នុ ៖ សមត្ថកិច្ច​ក្រុងព្រះសីហនុឲ្យ​ដឹង​ថា បុរស​ម្នាក់ បាន​ដើរ​ធ្លាក់​ចូល​ក្នុង​ទឹកលូ (​បាត់​ខ្លួន​) ដែល​នៅ​ជាប់​បន្ទប់ទឹក​លេខ​១ ឆ្នេរ​អូរ​ឈើទាល ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​វេលា​ម៉ោងជាង ១​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២៦ ដែលទើបតែ​ឆ្លង​ឆ្នាំ​សកល ផុត​ជាង​១​ម៉ោងតែ​ប៉ុណ្ណោះ ។

ប្រភព​ពី​ម្ចាស់​អាហារ​ដ្ឋា​ន​មួយ​កន្លែង​នៅ​ឆ្នេរ​អូរ​ឈើទាល ត្រូវជា​សាច់ញាតិ​របស់​ជន​រង​គ្រោះ បាន​ប្រាប់​សមត្ថកិច្ច ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ស៊ុន តុលា អាយុ​៤៤​ឆ្នាំ ជនជាតិ​ខ្មែរ ជា​ភ្ញៀវ​ទេសចរណ៍ ។ ជន​រង​គ្រោះ​បាន​ដើរ​ឆ្លងកាត់​លើ​គម្រប​លូ ហើយ​បាន​ជាន់​ដែក​គម្រប​លូ ផុង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹកលូ​បាត់​លិច​បាត់ តាំងពី​ម៉ោង​១​ជាង ផ្អើល​ដល់​សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ ចុះ​មក​អន្តរាគមន៍​ជួយ​សង្គ្រោះ ប៉ុន្តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ ។

សមត្ថកិច្ច​ក្រុងព្រះសីហនុ បាន​បញ្ជាក់​ថា រយៈពេល៩​ម៉ោង​ ពោលគឺរហូត​មក​ដល់​ម៉ោងជាង​១០​ព្រឹក​ថ្ងៃ​០១ ខែមករា ឆ្នាំ​២០២៦​នេះ ទើបក្រុម​ជួយ​សង្គ្រោះ ​ស្វែងរក​ឃើញ​សាកស​ព​បុរស​រង​គ្រោះ​ហើយ និងប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង