គេមកហើយ! ទាំងសេះទាំងមនុស្ស ទាំងអ្នកបង្ហោះ ទាំងអ្នកថត សមត្ថកិច្ចកោរសក់ពុះជើងក្អែក ធ្វើអនាម័យសម្អាតទីធ្លាសាធារណៈ ដកម៉ូតទុក៩០ថ្ងៃ!
យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សួរថាថៃ្ងណាក្មួយៗយល់? ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល នៃអធិការដ្ឋាននគរបា លស្រុកសាមគ្គីមុនីជ័យ បានស្រាវជ្រាវនិងអនុវត្ដលើករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចផ្លូវកៅស៊ូលេខ១៤៤០ ស្ថិតនៅក្នុងភូមិទួលស្ដៅ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ៖
(១)-ឈ្មោះ យួន សំណាងភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិភ្នំបាត ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ (ជាអ្នកបង្ហោះម៉ូតូ)
(២)-ឈ្មោះ ជូរ គឹមស្រេងភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំពង្រ ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង
(ជាអ្នកថតវីដេអូពីក្រោយរួចបង្ហោះក្នុងFacebook)
វិធានការចំពោះមុខ លោកវរសេនីយ៍ទោ សាវ សុភក្ដី អធិការនគរបាលស្រុកសាមគ្គីមុនីជ័យបាន អនុវត្ដតាមគោលការណ៍ក្មេងទំនើងទាំង២នាក់៖
-កោសក់ក្បាលពុះជេីងក្អែក
-ធ្វេីអនាម័យសម្អាតទីធ្លាសាធារណៈ
-អញ្ជេីញអាណាព្យាបាលមកអប់រំទូន្មានចំពោះមុខសមត្ថកិច្ច ធ្វេីកិច្ចសន្យាបញ្ឍប់សកម្មភាពគ្មានលេីកទី២
-ដកហូតម៉ូតូ ១គ្រឿងម៉ាកនិច ពណ៍ក្រហម លាយពណ៌សរ សេរីឆ្នាំ២០២៦ ពាក់ផ្លាកលេខ ភ្នំពេញ 1MD-2273 មធ្យោបាយជាបណ្ដោះអាសន្នរយៈពេល ៩០ថៃ្ង ចាប់ពីពេលនេះតទៅ ៕

