ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

ផឹក​ស្រារ​ថ្នាំ​ស្រវឹង​ បបួល​គ្នា​សាក​ក្បាច់​គុណ​ អ្នក​ចាញ់​ស្លាប់​បាត់​បង់​ជីវិត​ អ្នក​ឈ្នះ​ត្រូវ​ប្រពន្ធ​ជនរងគ្រោះ​ប្តឹង​សមត្ថកិច្ច​ឃាត់​ខ្លួន​

ខេត្តកណ្តាល​៖​ បុរស​ពីរ​នាក់​ ផឹក​ស្រារថ្នាំអស់ចំនួន៣លីត្រ​ ស្រវឹងរៀងខ្លួន​ ​បបួល​គ្នា​សាក​ក្បាច់​គុណ​ ក៏បង្ក​ហិង្សា​ ទាត់​គ្នា​ទៅវិញ​ទៅ​មក​ បណ្តាល​អោយ​បុរស​ម្នាក់​ចាញ់​ស្លាប់​បាត់​បង់​ជីវិត​ និង​ បុរស​ម្នាក់​ទៀត​ឈ្នះ​ ត្រូវ​បាន​ភរិយា​ជន​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ ​សមត្ថកិច្ច​ឃាត់​ខ្លួន​។

ហេតុការណ៍​នេះដែរ​បាន​កេីត​ឡេីង​ កាលពីម៉ោង ០៤ និង ៣០នាទី​រសៀល​ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសំរោងក្អែរ​ ឃុំសំរោងធំ​ ស្រុកកៀនស្វាយ ខេត្តកណ្តាល​ ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ បានអោយដឹងថា ជនរងគ្រោះដែរស្លាប់បាត់ជីវិត​ មានឈ្មោះកែបនឿនភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ​ មុខរបរកសិករ​ មានទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។
ចំណែក​ជនសង្ស័យឈ្មោះ តោង តុងភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ​ មាន​ទីលំនៅភូមិសំរោងក្អែរ ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល​ ជាក្លេីជាមួយជនរងគ្រោះ​ ។

យោងតាម​សមត្ថកិច្ចជំនាញ​ បានឱ្យដឹងថា​ មុន​កេីត​ហេតុ​ ជនរងគ្រោះ​ និង​ ជនសង្ស័យបានអង្គុយផឹកស្រាថ្នាំជាមួយគ្នានៅក្រោមដេីមខ្នុរ​ មុខផ្ទះស្ត្រីម្នាក់​ ឈ្មោះ​ ណេត ស្រីមុំ​ អាយុ៣២ឆ្នាំ​ ជនជាតិខ្មែរមុខរបរកម្មកររោងចក្រ មានទីលំនៅភូមិឃុំកេីតហេតុខាងលេី។
លុះផឹកស្រាថ្នាំអស់ចំនួន៣លីត្រ​ ស្រវឹងធ្លាក់ភ្នែករៀងខ្លួនជនរងគ្រោះឈ្មោះ​ កែបនឿន​ បាននិយាយទៅកាន់​ ជន​សង្ស័យ​ឈ្មោះ​ តោង តុង​ ថាថ្ងៃនេះ​ ដូច​ជា​ចង់សាកក្បាច់គុណជាមួយជនសង្ស័យម្តង​ និយាយ​ចប់​ ជនរងគ្រោះបានស្ទុះទាត់ទៅលេីជនសង្ស័យចំនួនពីរជេីងត្រូវចំមុខ​ ស្រាប់តែភ្លាមនោះ ជនសង្ស័យខឹងក្តៅស្លឹកត្រចៀក​ ក៍បានស្ទុះក្រោកឡើង ហក់ទៅទាត់ជនរងគ្រោះចំនួន២ជើងវិញចំផ្ទៃមុខបណ្តាលឲ្យដួលទៅលើដី ហេីយជនសង្ស័យបាន​ ដាល់មុខ​ជនសង្សពីរដៃបន្ថែមទៀតបណ្តាលឲ្យ​ចេញឈាមរបួសធ្ងន់ ។​ បន្ទាប់បង្កហិង្សាដាក់គ្នា​ ទៅវិញ​ ទៅមក​ ទាំងជនសង្ស័​ និង​ ជនរងគ្រោះបានចែកផ្លូវគ្នា​ ទៅផ្ទះសម្រាកជាធម្មតារៀងៗខ្លួន។

លុះដល់ព្រឹកឡើងថ្ងៃទី២០ខែមករាឆ្នាំ២០២៦វេលាម៉ោង៩និង១០នាទីព្រឹក ជនរងគ្រោះមានសភាពមិនស្រួលខ្លួន​ ដោយសារមានជំងឺប្រចាំកាយ​លេីសឈាម​យូរឆ្នាំ​ នឹង​ ត្រូវរបួសជនសង្ស័យវាយតបផងនោះ​
ក៏កេីត​អាការ:​មិន​ស្រួល​ខ្លួន​ ប្រពន្ធនិងគ្រួសារក៍បានបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌលសុខភាពឃុំសំរោងធំភ្លាមៗផងដែរ តែដោយសភាពជម្ងឺធ្ងន់ធ្ងរពេក​ ក្រុម​គ្រូពេទ្យជំនាញមណ្ឌលសុខភាពឃុំសំរោងធំ​ ក៍បានបញ្ជូនជនរងគ្រោះបន្តទៅកាន់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដេីម្បីសង្គ្រោះ​ ដោយ​អាការ:ជំងឺធ្ងន់ធ្ងរពេក​ ជនរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ បន្ទាប់​ពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​ ។

បន្ទាប់​ពី​ពីរ​ជនរងគ្រោះ​ស្លាប់​បាត់​បង់​ជីវិត​ ប្រពន្ធជនរងគ្រោះ​ ឈ្មោះស៊ុន ណារីបានតេទូរស័ព្ទទៅប្តឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ​ ប្តឹង​ជនសង្ស័យ​ឈ្មោះ ​តោង តុង​ ។ ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំសហការជាមួយកម្លាំងជំនាញ ចុះទៅដល់កន្លែងកេីតហេតុធ្វេីស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្ដិ៍ដើម្បីធ្វេីការសាកសួរ
។​ ប្រភព​ពី​ប្រពន្ធ​ជន​រងគ្រោះ​ បាន​បន្តថាប្តីរបស់គាត់ឈ្មោះកែប នឿន​ មានអាការ:ជំងឺលេីសឈាមរយៈពេល៥ឆ្នាំហេីយ និង​ លេបថ្នាំលេីសឈាម ជាប្រចាំថ្ងៃផងដែរ​ ។

ក្រោយ​ឃាត់​ខ្លួន​ជនសង្ស័យ​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ខ្លួនស្រវឹងស្រាហើយពិតជាបានប្រេីហិង្សាទាត់ និងដាល់ទៅលេីជនរងគ្រោះប្រាកដមែន​ បច្ចុប្បន្ន​ជនសង្ស័យត្រូវបាន​ សមត្ថកិច្ច​ឃាត់​ខ្លួន​នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ​ និង​ កសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ អែល មេសា
  

អត្ថបទដែលជាប់ទាក់ទង