ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខ ខ្មាន់កាំភ្លើងដែលបាញ់ជាច្រើនគ្រាប់ នៅហាងផឹកស៊ីមួយកន្លែង ក្នុងខណ្ឌច្បារអំពៅ !!!

រាជធានីភ្នំពេញ ៖ ខ្មាន់កាំភ្លើងម្នាក់ ខឹងបបួលមិត្តទៅផ្ទះ មិនទៅ ដកកាំភ្លើង បាញ់ឡើងលើមេឃជាច្រើនគ្រាប់ រំសាយកំហឹង មិនខ្លាចញញើតនឹងច្បាប់ បង្កការភិតភ័យនិងភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួចជិះម៉ូតូគេចខ្លួនបាត់។

ករណីផ្ទុះអាវុធនេះបានកើតឡើងនៅទៀបភ្លឺ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ នៅចំណុចហាងផឹកស៊ីមួយកន្លែង ស្ថិតនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីទីតាំងកើតហេតុ ករណីនេះដំបូងឡើយ ខ្មាន់កាំភ្លើង និងមិត្តភក្តិ២នាក់ទៀត បាននាំគ្នាចូលមកផឹកស៊ីបន្តនៅក្នុងហាងនេះ ដោយបានហៅប៊ីយ៉ែ២កំប៉ុងទៅផឹក ពេលនោះខ្មាន់កាំភ្លើងបានហៅមិត្តរបស់ខ្លួនទៅផ្ទះវិញ តែមិត្តមិនទៅ មានការទាក់សម្តីគ្នា ខឹងចិត្តក៏ដកកាំភ្លើង បាញ់ឡើងលើមេឃ៤ ទៅ៥គ្រាប់ រំសាយកំហឹង មិនខ្លាចញញើតនឹងច្បាប់ បង្កការភិតភ័យនិងភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួចជិះម៉ូតូគេចខ្លួនបាត់តែម្តង ។

ជុំវិញករណីនេះ អ្នកកាសែតបានទាក់ទងសួរទៅកាន់ លោកអធិការរងខណ្ឌច្បារអំពៅមួយរូប តែមិនមានការឆ្លើយតបជាមួយអ្នកកាសែតនោះទេ ។ តែទោះបីជាយ៉ាងណា ដោយមានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជារឲ្យសមត្ថកិច្ចជំនាញ ស្រាវជ្រាវរកមុខសញ្ញាខ្មាន់កាំភ្លើងខាងលើ ដើម្បីចាត់ការតាមច្បាប់ ។ នេះបើតាមការបញ្ជាក់របស់លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់មកកាន់អ្នកកាសែតនាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ ៕ នុច
 
 

អត្ថបទដែលជាប់ទាក់ទង