ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អាជីករ​លក់ដូរ​គ្រឿង​អលង្ការ​ ខាត​បង់​ទ្រព្យ​សម្បត្តិ​ មិន​តិច​ទេក្រោមស្នាដៃ​ ចោរ​ប្រុស​ស្រី​ទាំង​ពីរ​នាក់​នេះ

រាជធានី​ភ្នំពេញ​៖​ ចោរ​ប្រុស​ស្រី​ ជំនាញ​ខាង​បន្លំ​លួច​ និង​ ប្តូរ​ គ្រឿង​កាឡៃ​ យក​គ្រឿង​អលង្ការ​ ពិត​ប្រាកដ​ ពី​អាជីករ​លក់ដូរ​គ្រឿង​អលង្ការ​តាម​បណ្តាល​ហាង​មាស​ និង​ ផ្សារ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​ និង​ ជាមុខ​សញ្ញា​ធ្លាប់​ជាប់​ពន្ធ​ធនាគារ​ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញឃាត់ខ្លួនបានហេីយ។

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​រដ៏​ម៉ឺងម៉ាត់​ របស់​ឯកឧត្ដម​ឧត្តម​សេនីយ៍​ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ឧត្តម​សេនីយ៍​ត្រី​ ប៊ុន​ សត្យា​ ស្នងការ​ង​ទទួល​ផែន​ព្រហ្ម​ទណ្ឌ​ ដឹកនាំ​កម្លាំង​ដោយ​លោក​ ម៉ម​ ​សុវន​ នាយ​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ និង​កំណត់​មុខ​សញ្ញា​ សហការ​ ជាមួយ​កម្លាំង​នគរបាលក្រុងតាខ្មៅ​ ​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ ចំនួន​ពីរ​នាក់​ ប្រុស​ស្រី​ ជា​ ជនជាតិ​វៀតណាម​ និង​ ជា​មុខ​សញ្ញា​ធ្លាប់​ជាប់​ពន្ធ​ធនា​គា​ ដល់ក្នុង​បន្ទប់​ ស្ថិត​នៅ​ក្នុង​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ កាល​ពី​រសៀល​ថ្ងៃទី​24​ ខែ​មករា​ ឆ្នាំ​2024​ ។

សូម​បញ្ចាក់​ថា​ក្រុម​ចោរ​ប្រុស​ស្រី​ ជំនាញខាង​លួច​ និង​ បន្លំ​ប្តូរ​គ្រឿង​អលង្ការ​កាឡៃ​ ប្តូរយក​គ្រឿង​ អលង្ការ​ពិត​ប្រាកដ​ពី​អាជីករ​លក់ដូរ​ គ្រឿង​អលង្ការ​តាម​បណ្តាល​ផ្សារ​ និង​ហាង​លក់​មាស​ ​ក្នុង​ភូមិ​សាស្ត្រ​រាជធានីភ្នំពេញ​ ពួក​គេ​ធ្វើ​សកម្មភាព​ក្រោម​រូបភាព​ ធ្វើ​ជាមក​ទិញ​ ខ្សែ​ករ​ ខ្សែដៃចិញ្ចៀន​ មាស​ផ្លាកទីន​ ដោយ​ដេីរ​មេីល​ម៉ូដ​ គ្រឿង​អលង្ការ​ម៉ូដ​ណា​ ដែល​ស្រដៀង​ និង​ ដូច​របស់​កាឡៃ​ ដែរ​ពួកគេ​ត្រៀម​មក​ជាមួយ​ ក៏​ធ្វើ​ជា​ចូល​ទិញ​ ដោយ​ក្នុង​ដៃ​ មាន​កាន់​លុយ​ហេីយ​គ្រឿង​កាឡៃ​ លាក់​នៅ​ក្រោម​នោះ​ស្រាប់​ និង​ ធ្វើ​ជាសុំ​មេីល​គ្រឿង​អលង្ការ​ ពី​អាជីករ​ ខណៈ​អាជីករ​ភ្លេច​ខ្លួន​ ចោរ​ជំនាញ​នោះ​បាន​បន្លំ​ប្តូរ​ របស់​កាឡៃ​ ដែរ​មាន​ម៉ូដ​ដូច​គ្នា​ ប្រគល់​អោយ​អ្នក​លក់​វិញ​យ៉ាង​លឿន​ ដោយ​ភ្លាមៗ​អ្នក​លក់​មេីល​មិន​ដឹង​នោះ​ទេ​ ។​ ចំណែក​​សកម្មភាព​ផ្សេង​មួយទៀត​ ដែល​ក្រុម​ជន​សង្ស័យ​ដដែល​ សកម្ម​ធ្វើ​ និង​ ទទួលបាន​ជោគជ័យ​ច្រើន​ដង​នោះ​ គឺ​ ក្រុម​ចោរ​នោះ​បានមកហាង​ លក់ដូរ​គ្រឿង​អលង្ការ​ ធ្វើ​ជា​កម្ម៉ង់​ ម៉ូដ​ ខ្សែ​ករ​ ខ្សែរ​ដៃ​ ចិញ្ចៀន​ តាម​ម៉ូដ​ដែរ​ខ្លួន​ចង់​បាន​ និង​កក់​ប្រាក់​មួយ​ចំនួន​ទៅ​អោយ​ អាជីវករ​ ។ លុះ​ដល់​ថ្ងៃ​កំណត់​អាជីវករ​បាន​ហៅ​គាត់​មក​យក​គ្រឿង​កម៉្មង់​នោះ​ ហេីយ​ក្រុម​ចោរ​ជំនាញ​នោះ​ បាន​យក​គ្រឿង​កាឡៃ​ដែរគេកែរឆ្នៃទុក​ មកប្តូជាមួយគ្រឿង​អលង្ការ​ពិត​ប្រាកដ​ និង​ធ្វើ​ជា​លេស​ អោយ​អ្នក​លក់​កែរ​ម៉ូដ​បន្តិច​បន្តួច​ និង​ បន្លំ​លួច​គ្រឿង​អលង្ការ​ពិត​ប្រាកដ​ គេច​ខ្លួន​បាត់​ស្រមោល​ភ្លាមៗ​ ។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ក៏​សាង​សុំណុំ​រឿងចាត់ការ​តាម​និតិ​វិធី​ច្បាប់​។ អែលមេសា
    

អត្ថបទដែលជាប់ទាក់ទង