ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងម៉ាស្សា៣កន្លែង ឃាត់ខ្លួនប្រុសស្រី ០៥នាក់ ករណីបទបន្លំប្រាក់ក្លែងក្លាយ បទឆបោក បទលួច និងបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស!

យោងតាមការចេញផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះជាជនជាតិបរទេសម្នាក់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដោយអះអាងថា ខ្លួនបានចូលទៅ ហាងម៉ាស្សាមួយកន្លែងយីហោ ”ម៉ាស្សាបែបបុរាណ” ស្ថិតនៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បន្ទាប់ពីម៉ាស្សារួចខ្លួនក៏ត្រឡប់ទៅសណ្ឋាគារវិញ ក៏បាន
ដឹងថាខ្លួនត្រូវបានគេលួចដូរលុយដុល្លារពិតប្រាកដដាក់លុយដុល្លារក្លែងក្លាយចំនួន 1,400$ ខ្លួនក៏បានពិភាក្សាជាមួយបុគ្គលិកសណ្ឋាគារ ហើយបុគ្គលិកសណ្ឋាគារណែនាំឲ្យខ្លួនទូរសព្ទប្តឹងទៅសមត្ថកិច្ចតែម្ដង។

បន្ទាប់ពីទទួលបានបណ្តឹង រហូតមកដល់ម៉ោង២៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ដោយមានការសម្របសម្រួលពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស អាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមន បានឆ្មក់ចូលបង្ក្រាបឆែកឆេរទីតាំងហាងម៉ាស្សាខាងលើ រកឃើញបន្ទប់ម៉ាស្សាមានចំនួន០២បន្ទប់ និងរកឃើញមានច្រកទ្វាសម្ងាត់មួយទៀតដែលនៅក្បែរបន្ទប់ម៉ាស្សា ច្រកទ្វាសម្ងាត់នោះអាចចូលជំហៀងខាងស្តាំទៅពីខាងក្រោយបន្ទប់ម៉ាស្សា ហើយនៅតាមបន្ទប់ម៉ាស្សាទាំងពីរគឺមានទូដាក់ខោអាវរបស់ភ្ញៀវ តែនេះជាការក្លែងបន្លំភ្នែកភ្ញៀវប៉ុណ្ណោះ ព្រោះនៅខាងក្រោយទូគឺមានទ្វាសម្ងាត់មួយទៀតដែលអាចបើកសម្រាប់លួចដូរលុយរបស់ភ្ញៀវបាន។

ក្រោយមកជំនាញបានឃាត់ខ្លួនមនុស្សសរុបចំនួន០៧នាក់ (ស្រី០៥) ព្រមទាំងដកហូតប្រាក់ដុល្លារក្លែងក្លាយមួយចំនួននាំយកមកអង្គភាពអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

បន្ទាប់ពីធ្វើការស្រាវជ្រាវកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបន្តធ្វើការចុះឆែកឆេរនៅទីតាំងទីពីរដាក់ស្លាកយីហោ”ម៉ាស្សា”ស្ថិតនៅផ្ទះលេខ181 ផ្លូវលេខ63 ភូមិ02 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានថៅកែឈ្មោះ ស្រស់(គេចខ្លួន) រួចចាប់ខ្លួនជនសង្ស័យជាអ្នកមើលការខុសត្រូវចំនួន០១នាក់ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ និងរកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់សម្រាប់ចូលបើកទូលួចដូរលុយភ្ញៀវ ព្រមទាំងរកឃើញលុយដុល្លារក្លែងក្លាយជាច្រើនសន្លឹក បន្ទាប់មកទៀតជំនាញបានបន្តឆែកឆេរនៅទីតាំងទីបី ដាក់ស្លាកយីហោម៉ាស្សា ម៉ាស្សា ស្ថិតនៅផ្ទះលេខ11 ផ្លូវលេខ278 ភូមិ05 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រកឃើញបន្ទប់ម៉ាស្សា និងច្រកសម្ងាត់ ព្រមទាំងលុយដុល្លាក្លែងក្លាយជាច្រើន នាំយកមកដើម្បីចាត់ការបន្តតាមនីតិវិធី។ បន្ទាប់ពីធ្វើការស្រាវជ្រាវរួចមកកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធក្នុងអំពើល្មើសខាងលើមានចំនួន០៥នាក់រួមមាន៖ 1- ឈ្មោះ ផេង សុខឡៃ ភេទស្រី អាយុ៤៤ឆ្នាំ, 2-ឈ្មោះ អឿន សំអន ភេទប្រុស អាយុ៤៧ឆ្នាំ, 3-ឈ្មោះ តុង យុទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ, 4-ឈ្មោះ ទ្រី ស៊ីម៉ា ភេទស្រី អាយុ២៣ឆ្នាំ, 5-ឈ្មោះ ទុយ ម៉ែងហ័ង ភេទស្រី អាយុ១៩ឆ្នាំ។ ចំណែកឯអ្នកមិនពាក់ព័ន្ធចំនួន០៣នាក់ទៀតអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។

ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យទាំង០៥នាក់ខាងលើបានសារភាពឱ្យដឹងដូចៗគ្នាថា ពួកខ្លួនពិតជាបានប្រព្រឹត្តដូចការរៀបរាប់ខាងលើពិតប្រាកដមែន។
ជនសង្ស័យទាំង០៥នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង