ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

យន្តហោះចម្បាំង AT-6 របស់ថៃ បានធ្លាក់អំឡុងពេលហោះហើរហ្វឹកហាត់ នៅខេត្តឈៀងម៉ៃ ស្លាប់២នាក់

(បាងកក)៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មានថៃ The Nation បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០២៦នេះ កងទ័ពអាកាសថៃបានឱ្យដឹងថា យន្តហោះយោធា១គ្រឿង បានធ្លាក់អំឡុងការហោះហើរហ្វឹកហ្វឺន នៅភាគខាងជើងប្រទេស។

កងទ័ពអាកាសថៃបាននិយាយថា ខ្លួនទទួលបានរបាយការណ៍នៅម៉ោង១០៖៣០នាទីព្រឹក ថាយន្តហោះយោធាប្រភេទ AT-6 ១គ្រឿង បានធ្លាក់នៅតំបន់ភូមិ Huai Fang (ហួយហ្វាង) ស្រុក Chom Thong (ចោមថង) ខេត្ត Chiang Mai ពេលកំពុងបំពេញបេសកកម្មហោះហ្វឹកហ្វឺន។ នាពេលនេះ ក្រុមការងារត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីវាយតម្លៃស្ថានការណ៍ និងបើកការស៉ើបអង្កេត។

គួរបញ្ជាក់ថា បើតាមកងទ័ពអាកាសថៃ អាកាសយានិក២នាក់ ដែលធ្វើដំណើរ​នៅលើយន្តហោះនោះ បានបាត់បង់ជីវិត៕

អត្ថបទដែលជាប់ទាក់ទង