យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអោយដឹងថា បណ្តារោងម៉ាស៊ីនកិនស្រូវនៅក្នុងសហព័ន្ធកាលពីថ្ងៃទី២ខែកុម្ភះឆ្នាំ២០២៦បាន ចុះទិញស្រូវប្រជាកសិករដល់វាលស្រែជាស្រូវសើមក្នុងតម្លៃដែលផ្អែកលើគុណភាព។
ដូចជាបានចុះទិញស្រូវអូអ៊ឹម នៅស្រុកសន្ទុកខេត្តកំពង់ធំ ក្នុងតម្លៃ៧២០ទៅ៧៥០រៀល និងនៅស្រុកសណ្តាន់ខេត្តកំពង់ធំ ក្នុងតម្លៃ៧២០ទៅ៧៤០រៀល។
នៅស្រុកបាធាយ និង នៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ក្នុងតម្លៃ៧២០ទៅ៧៦០រៀល។ នៅស្រុកជីក្រែងខេត្តសៀមរាប ក្នុងតម្លៃ៧២០ទៅ៧៦០រៀល។ នៅស្រុកកណ្តៀង ខេត្តពោធិសាត់ក្នុងតម្លៃ៧២០ទៅ៧៤០រៀល។ នៅស្រុកមង្គលបុរី ស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងតម្លៃ៧២០ទៅ៧៤០រៀល។
នៅស្រុកសង្កែរ និងស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងតម្លៃ៧២០ទៅ៧៥០រៀល និង នៅស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ៧២០ទៅ៧៤០រៀល។ នៅស្រុកពារាំងខេត្តព្រៃវែង ក្នុងតម្លៃ៧៦០ទៅ៧៨០រៀល និងនៅស្រុកបាភ្នំខេត្តព្រៃវែង ក្នុងតម្លៃ៧៤០ទៅ៧៦០រៀល។
ចុះទិញស្រូវស្រង៉ែ នៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ៧៤០ទៅ៧៧០រៀល។ នៅស្រុកសង្កែរ និងស្រុកថ្មគោលខេត្តបាត់ដំបងក្នុងតម្លៃ៧៤០ទៅ៩៣០រៀល និងនៅស្រុកបាណន់ខេត្តបាត់ដំបងក្នុងតម្លៃ៧៤០ទៅ៧៧០រៀល។
ចុះទិញស្រូវសែនក្រអូបនៅនៅស្រុកមង្គលបុរីខេត្តបន្ទាយមានជ័យក្នុងតម្លៃ៩៨០ទៅ១០០០រៀល និង នៅស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងតម្លៃ៩៨០ទៅ១០០០រៀលនិងចុះទិញស្រូវអ៊ីអ៊ែ៥០៤ នៅស្រុកបាភ្នំ ខេត្តព្រៃវែងក្នុងតម្លៃ៧៣០ទៅ៧៥០រៀល៕
