មន្ទីរពេទ្យហ្លួងម៉ែ ប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដល់ស្ត្រី ដោយឥតគិតថ្លៃ រៀងរាល់ថ្ងៃ
ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរពេទ្យហ្លួងម៉ែ បានប្រកាសផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូន ដល់ស្ត្រី នៅរៀងរាល់ថ្ងៃ(ចន្ទ ដល់ អាទិត្យ) ដោយមិនគិតថ្លៃ។
មន្ទីរពេទ្យហ្លួងម៉ែ បានសហការជាមួយ អង្គការនគរទេព ផ្តល់ជូនការពិនិត្យស្វែងរកជំងឺមហារីកមាត់ស្បូនជូនដល់ស្រ្តី ដែលមានអាយុចាប់បី ២១ឆ្នាំ ដល់ ៦៥ឆ្នាំ ដោយឥតគិតថ្លៃ។ សម្រាប់លក្ខខណ្ឌដែលអាចធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូនបាន គឺមិនត្រូវមានឈាមរដូវ, មិនត្រូវរួមភេទយ៉ាងតិច ៤៨ម៉ោង, មិនត្រូវសុលថ្នាំ ឬលាងសម្ពាតខាងក្នុងទ្វាមាសយ៉ាងតិច ៤៨ម៉ោង និងមិនមានធ្លាក់សធ្ងន់ធ្ងរ(បើមានគួរប្រឹក្សាជាមួយវេជ្ជបណ្ឌិតជំនាញ ដើម្បីទទួលបានការព្យាបាលជាមុនសិន)។
មន្ទីរពេទ្យហ្លួងម៉ែ បញ្ជាក់បន្ថែមថា ការធ្វើតេស្តស្វែងរកជំងឺមហារីកមាត់ស្បូន អាចជួយកាត់បន្ថយអត្រាកើតជំងឺនេះ និងអាចរកឃើញនៅដំណាក់កាលដំបូងបាន៕
