ជនណាឆក់ឱកាសដំឡើងថ្លៃប្រេងឥន្ទនៈ ខុសពីការណែនាំរបស់ក្រសួង និងទទួលរងវិធានការចំនួន ២ពីរដ្ឋបាលខេត្តកំពង់ធំក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ព្រោះអាចបង្កហានិភ័យឆាបឆេះ នករណីជម្លោះគ្រោះថ្នាក់ចរាចរណ៍ដល់ថ្នាក់ដកកាំភ្លើង ផ្អើលនៅស្ទឹងមានជ័យ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅតុលាការ !ឆ្នាំនេះ! រថយន្តក្រុង ចំនួន ៦០០គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតមិនយកប្រាក់ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ក្នុងចាប់ពីថ្ងៃទី៦-៨ខែមីនា នឹងមានការធ្លាក់ភ្លៀងនៅតំបន់មួយចំនួនរាជរដ្ឋាភិបាលជប៉ុន នឹងបន្តខិតខំជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្ឈ្មួញទិញស្រូវប្រាំងកំពុងធ្លាក់តំលៃនៅថ្ងៃនេះស្រូវប្រភេទ(អូរអឹម)តែស្រូវស្រង៉ែនិងសែនក្រអូបធម្មតាស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនប្រជាពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅ ——សេចក្ដីថ្លែងការណ៍ ថ្មីៗនេះ មានការបង្ហោះ និងចែកចាយវីដេអូខ្លីមួយនៅលើបណ្តាញសង្គម Facebook ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសរដ្ឋបាលរាជធានីភ្នំពេញ កំណត់ឱ្យក្រុមហ៊ុនកង់បី តាក់ស៊ីតាមអេបAppsចំនួន៥ចំណុច ដើម្បីប្រកបអាជីវកម្ម ជៀសវាងកើតមានជម្លោះបន្ដទៀត

អត់លុយទិញគ្រឿងញៀនជក់ ចេញឆក់ទូរសព្ទពីនារីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចស្រុកកៀនស្វាយ ដេញចាប់បានភ្លាមៗ

ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់អត់លុយទិញគ្រឿងញៀនជក់ ចេញឆក់ទូរសព្ទពីនារីម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដេញបង្ក្រាបបានភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៣:៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លើផ្លូវជាតិលេខ១ ស្ថិតនៅភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ថន រិទ្ធី (វៃ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀនរយៈពេល ៣ឆ្នាំ និងតេស្តទឹកនោមរកសារធាតុញៀន វិជ្ជមាន(+) ។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងពីជនសង្ស័យបានរួមមាន ម៉ូតូ១គ្រឿង ម៉ាកHONDA HONDA.Dream.Fi(សង់ប៊ិច)  ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CI-7112 (របស់ជនសង្ស័យ) ទូរស័ព្ទដៃចំនួន២គ្រឿង ម៉ាកiPhone.6s ពណ៍ទឹកប្រាក់(របស់ជនសង្ស័យ) និងទូរស័ព្ទដៃ១គ្រឿង ម៉ាកiPhone16Pro Max របស់ជនរងគ្រោះឈ្មោះចាន់ លក្ខិណា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិព្រៃគុយ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ។

លោកអធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿង ម៉ាកCsoppy ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1NU-5531 ធ្វើដំណើរមកពីភ្នំពេញទៅអ្នកលឿងពេលជិះម៉ូតូមកដល់ជិតស្តុបកំពង់ផែត្រូវបានម្តាយបង្កើតតេទូរស័ព្ទមកសួរនាំជនរងគ្រោះបានបង្អង់ម៉ូតូដកទូរស័ព្ទចេញពីកាបូបនិយាយជាមួយម្តាយស្រាប់តែមានជនសង្ស័យឈ្មោះថន រិទ្ធី(វៃ) ភេទប្រុស ពាក់អាវសាច់ក្រណាត់ពណ៌ក្រលាការ៉ូប្រផេះលាយខៀវដៃខ្លីស្លៀកខោកាប៊យជើងខ្លីពណ៍ទឹកបុិច(ម្នាក់ឯង) ជិះម៉ូតូ១គ្រឿងម៉ាកHONDA.Dream.Fi(សង់ប៊ិច) ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CI-7112 បានឆក់យកទូរស័ព្ទដៃពីជនរងគ្រោះបានហើយក៏ជិះម៉ូតូវ៉ាផុតជនរងគ្រោះបត់តាមស្តុបកំពង់ផែទៅផ្លូវ១២A ជិះម៉ូតូគេចខ្លួនបាត់ទៅ ចំណែកជនរងគ្រោះបានជិះម៉ូតូមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលបន្ទាយដែក ពេលទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុនិងធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្ត រហូតដល់ម៉ោង១៥:៥០នាទី ថ្ងៃខែឆ្នាំដដែល ប៉ុស្តិ៍នគរបាលបន្ទាយដែកបានទទួលទូរស័ព្ទពី ឈ្មោះ សៅរ៍ សុវណ្ណសិលា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទូរស័ព្ទ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បានតេទូរស័ព្ទមកប្រាប់នគរបាលប៉ុស្តិ៍បន្ទាយដែកថា: មានគេយកទូរសព្វ័មកលក់ សង្ស័យមិនស្រួលទេ ទទូលបានពត៏មានកម្លាំងប៉ុស្ដិបានចេញអន្តរាគមន៏តែជនសង្សូយបានគេចចេញ បាត់ពីកន្លែងលក់ទូរសព្វ័។ កម្លាំងនគរបាលប៉ុស្ដិបានសាកសួរពត៍មានពីម្ចាស់ហាង លក់ទូរសព្វ័ នឹងរហូតកំណត់បានលើមុខសញាសង្ស័យ តាមរយៈ រូបភាពដែលម្ចាស់ហាង បានលួចថត រូបជនសង្ស័យដែលបានយកទូរសព័្វមកចង់ដាក់បញ្ចំ។ កម្លាំងប៉ុស្ដិបន្តតាមនិងស្រោវជ្រាវរហូតដល់ ម៉ោង១៧:៣៥នាទី ថ្ងៃខែឆ្នាំដដែល ក៏ឃើញជនសង្ស័យនៅចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែកស្រុកកៀនស្វាយ និងបានឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសាកសួរ នៅចំពោះមុខនគរបាលជនសង្ស័យបានឆ្លើយសារភាពថា: ខ្លួនពិតជាបានឆក់យកទូរស័ព្ទដៃ១គ្រឿងពីរជនរងគ្រោះពិតប្រាកដមែន ។មូលហេតុខ្លួនត្រូវការប្រាក់ទិញថ្មាំញៀនប្រើប្រាស់ ។

ក្រោយពីការសាកសួររួច យោងបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងជំនាញកំពុងបន្តនីតិវិធីឃាត់ខ្លួនជនសង្ស័យបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការតាមច្បាប់បន្តទៀត ៕ នុច
         

អត្ថបទដែលជាប់ទាក់ទង