រាជធានីភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលវាយគ្នាទៅវិញទៅមក យ៉ាងអាណាធិបតេយ្យនៅមុខហាងផឹកស៊ី យីហោ សាកាឡា ផ្លូវសុធារស ត្រូវបានកម្លាំងការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាល បានសហការជា មួយកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរ បាលខណ្ឌចំការមន និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានធ្វើការ ឃាត់ខ្លួនជនសង្ស័យចំនួន ០៦ នាក់ ។
ករណីហឹង្សាដោយ ចេតនាមានស្ថានទម្ងន់ ទោស វាយគ្នាទៅវិញទៅ មក (ជាក្រុមក្មេងទំនើង)នេះបានកើតឡើងនៅចំណុចភូមិ០៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៦ វេលា ម៉ោង ០៦ និង៣០នាទីព្រឹក និងឃាត់ខ្លួនបាននៅវេលាម៉ោង ៤ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន ៖
១-ឈ្មោះ សោ ពិសិដ្ឋរតនៈ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ ជាងកាត់សក់ ឃាត់ខ្លួននៅចំណុច ផ្ទះ លេខ 1232 ផ្លូវលំភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
២-ឈ្មោះ មូស្លីមហៃ្សណាល់អាពីទីន ភេទ ប្រុស អាយុ ១៤ ឆ្នាំ មុខរបរ សិស្ស ឃាត់ខ្លួននៅចំណុចភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ញឹក ម៉េងឈាង ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស ឃាត់ខ្លួននៅចំណុច ផ្លូវំ លំ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
៤-ឈ្មោះ នី សាគីន ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ឃាត់ខ្លួននៅចំណុច ផ្លូវ១០៨៦ (ក្រោយក្លឹបកំសាន្ត DOT) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ ។
៥ -ឈ្មោះ រិទ្ធ រ៉ាយុទ្ធ ភេទ ប្រុស អាយុ ១៦ឆ្នាំ មុខរបរ ដឹកជញ្ជូន ឃាត់ខ្លួននៅចំណុច ផ្លូវំ១០៨៦ (ក្រោយក្លឹបកំសាន្ត DOT) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាធានីភ្នំពេញ ។
៦ -ឈ្មោះ ប៊ុនថា រិទ្ធីស័ក្ក ភេទ ប្រុស កើតឆ្នាំ២០០៨ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ឃាត់ខ្លួននៅ មុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ២១ ភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅការិ យាល័យព្រហ្មទណ្ឌកំរិតស្រាល ដេីម្បីសាកសួរ និងចាត់ការបន្តតាមនិតិវិធី ៕ នុច


