ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អគ្គីភ័យបានឆាបឆេះសណ្ឋាគារយីហោប៊ីយឺនៅជាន់ទី២ក្នុងចំណោម៦ជាន់មិនទាន់ដឹងទំហំការខូចខាត

បន្ទាយមានជ័យ៖អគ្គីភ័យបានឆាបឆេះសណ្ឋាគារយីហោប៊ីយឺនៅជាន់ទី២ក្នុងចំណោម៦ជាន់មិនទាន់ដឹងទំហំការខូចខាតកើតឡើងនៅល្ងាចថ្ងៃទី០២ ខែមិនា ឆ្នាំ២០២៦នៅភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ដឹកនាំអន្តរាគមន៍មានលោក ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតនិងកម្លាំងចម្រុះជាច្រើនរថយន្តពន្លត់អគ្គីភ័យ៦គ្រឿង បានអន្តរាគមន៍បាញ់ពន្លត់ដែលឆេះពីម៉ោង៤.៣០នាទីរហូតដល់៥.៣០នាទីទើបគ្រប់គ្រងស្ថានការបានតែមិនទាន់រលត់ទាំងស្រុងនៅឡើយទេកំពុងហុយពេញអគារ។
ក្រុមអន្តរាគមន៍បានបញ្ជាក់ថា៖អគ្គភ័យដែលឆាបឆេះមិនដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេការសន្និដ្ឋានដំបូងអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីចេះចេញពីបន្ទប់ជាន់ទី២បង្កឆាបឆេះហុយផ្សែងតែមិនទាន់បានដឹងទំហំការខូចខាតនៅឡើយទេតែដឹងឆេះជាន់ទី២ ក្នុងចំណោម៦ជាន់សណ្ឋាគារយីហោ ប៊ីយី ។
ក្រុមអន្តរាគមន៍បញ្ជាក់ថា៖អន្តរាគមន៍អគ្គីភ័យមានរថយន្តពន្លត់អគ្គីភ័យចំនួន៦គ្រឿងមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងរដ្ឋបាលក្រុងនិងក្រុមហ៊ុនកាស៊ីណូដែលប្រើប្រាស់ទឹកអស់ទាំង៦ឡានទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង៕(ប៊ុន ធឿន)

 

អត្ថបទដែលជាប់ទាក់ទង