ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្តឹបស្ទាវ អាយុទើប១៣ឆ្នាំ បង្ហោះម៉ូតូតាមផ្លូវ ត្រូវសមត្ថកិច្ចបង្ក្រាបបាន

កំពង់ស្ពឺ ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការអនុវត្ដជាប្រចាំមិនលេីកលែងចំពោះក្រុមក្មេងទំនេីងក្នុងខេត្ដកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាអោយគ្រប់បណ្ដាប៉ុស្ដិ៍ទាំងអស់ត្រូវបន្ដសហការជាមួយលោកគ្រូ-អ្នកគ្រូ ទទួលព័ត៌មានលេីសិស្សដែលមិនចូលរៀននិងគេចពីការសិក្សានាំគ្នាជក់បារីអេឡិចត្រូនិក (E-Cigarette) ឬដេីរលេងបង្ហោះម៉ូតូ តាមសួនផ្លូវសាធារណៈ ជាក់ស្ដែងថៃ្ងទី៣ ខែមីនា ឆ្នាំ២០២៦កំលាំងនគរបាលឃាត់ករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចដីឡូតិ៍ ភូមិជៃតាគួន ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កំពុងបង្ហោះម៉ូតូ ឃាត់បាន១នាក់ឈ្មោះ ហង្ស រ៉ាម៉ូន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ម៉ូតូមួយគ្រឿងម៉ាកsuper pro ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ចំណែកបក្ខពួក ឈ្មោះ ពុធ ផានុន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិត្រពាំងដំរី ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាអ្នកជិះពីក្រោយ (គេចខ្លួន) សមត្ថកិច្ចបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដើម្បីសួរនាំបន្តនិតិវិធី ។

ជាវិធានការចំពោះ មុខសញ្ញាក្មេងទំនើង សមត្ថកិច្ចនគរបាលបានអនុវត្តគោលការណ៍ ៖
– កោរសក់ពុះជើងក្អែកនិងអោយធ្វេីពលកម្ម
ដេីម្បីផ្សព្វផ្សាយដល់ក្មួយៗ ផ្សេងទៀត
– ធ្វើការអប់រំ ធ្វើកិច្ចសន្យា ប្រគល់ឲ្យអាណាព្យាបាលអប់រំបន្តមិនអោយកេីតឡេីងជាលេីកទី២
– ដកហូតមធ្យោបាយម៉ូតូ មួយគ្រឿងភ្នំពេញ1LZ.0072 ធ្វើសកម្មភាពរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយ:ពេល៩០ថ្ងៃ ៕
 

អត្ថបទដែលជាប់ទាក់ទង