ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្លែងបន្លំជាសមត្ថកិច្ច ប្លន់យកម៉ូតូពលរដ្ឋ ជាប់ខ្នោះដៃរបស់សមត្ថកិច្ច

 

រាជធានីភ្នំពេញ ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នឹង ខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះសំណាក់អប្សរា ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌច្បារអំពៅ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សា ( ក្លែងបន្លំជាសមត្ថកិច្ច ប្លន់យកម៉ូតូ ) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០២និង២០នាទី នៅចំណុច ផ្លូវចាក់សំរាម ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ថៃ សុជាតិ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ។

ក្នុងនោះ វត្ថុតាងចាប់យក ៖
១- ម៉ូតូម៉ាក YAMAHA FZ ពណ៏ស ខៀវ ពាក់ស្លាកលេខ ខេមរភូមិន្ទ 1-2227 ។
២- កាំភ្លើងហ្គាស កែច្នៃ ម៉ាក Glock បាញ់គ្រាប់កាំកង់ ( កាន់ធ្វើសកម្មភាព ) ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនិតិវិធី។

អត្ថបទដែលជាប់ទាក់ទង