ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ជនសង្ស័យដែលបានប្រើអំពើហិង្សាលើប្រពន្ធរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ

ខេត្តរតនគិរី៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងយោងតាមបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ក្រោយក្រុមការងារប្រតិកម្មរហ័សរបស់ស្នងការដ្ឋាន នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានពិនិត្យឃេីញការផ្សព្វផ្សាយវីដេអូដែលប្រអំពើហិង្សាលើស្រ្តីភេទ ។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ។

លោកស្នងការចាតកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកូនមុំ ធ្វើការស្រាវជ្រាវលើករណីប្រើអំពើហឹង្សាដែលមានការបង្ហោះផ្សព្វផ្សាយលើបណ្ដាញសង្គមក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវជុំវិញករណីហឹង្សាដែលត្រូវបានផ្សពផ្សាយ ចំពោះករណីនេះបានកើតឡើងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៦:៣០នាទីព្រឹក នៅចំណុច ការដ្ឋានទី៤ ឡូត៍៦៥ ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ដោយបុរសដែលជាជនសង្ស័យ មានឈ្មោះ ហ៊ុន សារិន អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ បានប្រើអំពើហឹង្សាវាយដំលើស្ត្រីមានឈ្មោះ អាន ស្រីនី អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករត្រូវជាប្រពន្ធដូចមានក្នុងវីឌីអូបង្ហោះលើបណ្តាញសង្គមពិតប្រាកដមែន។ បច្ចុប្បន្នបន្ទាប់ពីធ្វើការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្ដន្ទាទោសតាមនីតិវិធីច្បាប់។

អត្ថបទដែលជាប់ទាក់ទង