ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ថ្មី)ត្រូវបានប្រកាសផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងនៅថ្ងៃស្អែកនេះ

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ថ្មី)ត្រូវបានប្រកាសផ្ទេភារកិច្ចនិងតែងតាំងមុខតំណែងនៅថ្ងៃស្អែកនេះនៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ។

 

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យនិងជាអ្នកនាំពាក្យបានប្រាប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ថា៖នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នៅសាលប្រជុំ(ធំ)សាលាខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំប្រកាសការផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ អត្តលេខ២២១៥២ពីស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជំនួសលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្តលេខ០៩០៤៩ពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌។

 

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានបញ្ជាក់ថា៖អតីតៈភាពលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានរយៈពេលជិត៦ឆ្នាំ និងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យមានរយៈពេលជាង១០ឆ្នាំ ដែលបានបម្រើប្រជាពលរដ្ឋនិងសង្គមជាពិសេសអំឡុងដែលសង្គ្រាមទាហានថៃឈ្លានពានកម្ពុជាតំបន់ជោគជ័យ ព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួកបានដឹកនាំកម្លាំងនគរបាលជាតិខេត្តបន្ទាយមានជ័យ ដើម្បីការពារអធិបតេយ្យភាពនិងបូរណៈភាពទឹកដី៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង