ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះពិនិត្យស្ថានភាពព្រំដែននៅច្រកអូរស្មាច់ 

(ឧត្តរមានជ័យ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) របស់កម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅតំបន់ព្រំដែន។

បេសកកម្មនេះ បានធ្វើឡើងនៅវេលាម៉ោង ៩:៣៣នាទីព្រឹក ស្ថិតក្នុងតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ គោលបំណងសំខាន់នៃការចុះសង្កេតការណ៍នេះ គឺដើម្បីផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ក៏ដូចជាពិនិត្យលើការគោរព និងការអនុវត្តវិធានការនានាដែលបានចែងក្នុងសេចក្តីប្រកាសរួម ក្រោយពេលបទឈប់បាញ់បានចូលជាធរមាន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ ការចុះបំពេញភារកិច្ចលើកនេះ ក៏ជាផ្នែកមួយនៃយន្តការផ្លាស់ប្តូរវេនដឹកនាំរបស់ក្រុមអ្នកសង្កេតការណ៍ផងដែរ។ ក្នុងនោះ អាណត្តិដឹកនាំរបស់ប្រទេសម៉ាឡេស៊ីត្រូវបានបញ្ចប់ ហើយត្រូវផ្ទេរភារកិច្ចបន្តជូនទៅប្រទេសហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះដែរ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សារជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ និងការប្តេជ្ញាចិត្តប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួនបំផុតនូវរាល់កិច្ចព្រមព្រៀងសន្តិភាពដែលបានសម្រេចកន្លងមក រួមមាន៖ ១. សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ២. សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

កម្ពុជាបានបង្ហាញនូវឆន្ទៈមោះមុតក្នុងការស្ដារស្ថានភាពឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗ ដើម្បីធានាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង