ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កម្លាំងចម្រុះបង្ក្រាបទំនិញខុសច្បាប់ ៧ មុខ ដូចជា គ្រឿងបរិភោគ និងថ្នាំកសិកម្ម ដែលឈ្មួញលួចនាំចូលពីថៃក្នុងស្រុកម៉ាឡ

​បន្ទាយមានជ័យ៖ កម្លាំងចម្រុះបានបើកប្រតិបត្តិការបង្ក្រាបទំនិញចម្រុះចំនួន ៧ មុខ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃ រួមមានគ្រឿងបរិភោគ និងថ្នាំកសិកម្ម (ថ្នាំសម្លាប់សត្វល្អិត និងថ្នាំកម្ចាត់ស្មៅ) កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅភូមិក្បាលស្ពាន ឃុំ/ស្រុកម៉ាឡៃ។
​លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់ថា កម្លាំងចម្រុះបានចុះទៅបង្ក្រាបទីតាំងស្តុកទំនិញដែលឈ្មួញលួចនាំចូលពីប្រទេសថៃ ដោយដកហូតបានទំនិញចំនួន ៧ មុខ រួមមាន៖ ថ្នាំបាត់ក្អក ១២ កេះ, នំចាហួយចាប់ឆាយ ៣ កេះ, ម្សៅដាក់ត្រង៉ែន ៣ កញ្ចប់ធំ, ឡេ ៣ កេះ, ថ្នាំបាញ់ប៉ូវពោត ៤ កេះ, ថ្នាំបាញ់សម្លាប់ស្មៅ ៣ កេះ និងថ្នាំសម្លាប់សត្វល្អិត ១ កេះ ដែលទុកក្នុងឃ្លាំងមួយក្បែរព្រំដែន។
​លោកបានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ មានកម្លាំងយោធានៃតំបន់ប្រតិបត្តិការសឹករងស្រុកម៉ាឡៃ សហការជាមួយកម្លាំងអាជ្ញាធរមានសមត្ថកិច្ចស្រុកម៉ាឡៃ។ ម្ចាស់ឃ្លាំងបានរត់គេចខ្លួនបាត់ បន្សល់ទុកទំនិញចម្រុះទាំង ៧ មុខ ដែលត្រូវបានដកហូតយកមកដុត និងកប់ចោល។ អាជ្ញាធរកំពុងបន្តស្រាវជ្រាវរកចាប់ខ្លួនម្ចាស់ ឬឈ្មួញ ដើម្បីអនុវត្តតាមច្បាប់ឱ្យខានតែបាន។
​លោក ស្វាយ ជា បានសង្កត់ធ្ងន់ថា ទំនិញដែលកម្លាំងចម្រុះបង្ក្រាប និងដកហូតបាន គឺជាទំនិញដែលឈ្មួញលួចនាំចូលពីប្រទេសថៃមកស្តុកទុកក្នុងឃ្លាំងក្បែរអូរព្រំដែន ដោយបម្រុងនាំចេញលក់បន្ត។ លោកបន្តថា កម្លាំងបង្ក្រាបបានយកទំនិញទាំងនោះទៅកប់ចោល ហើយកំពុងស្រាវជ្រាវបន្តទៀត។ បើរកឃើញករណីលួចនាំចូលបន្តទៀត នឹងមានវិធានការបន្ថែមទៀតស្របតាមការហាមឃាត់របស់រាជរដ្ឋាភិបាល។ 

អត្ថបទដែលជាប់ទាក់ទង