វត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ) ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ ១គូទៅ២គូ
បន្ទាយមានជ័យ៖ វត្តបឹងត្រាវប្រារពពិធី(មង្គលការយុវវ័យ)ដើម្បីកៀងគរបច្ច័យកសាងវត្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ១ឆ្នាំ១គូ ទៅ២គូ ដែលស្ថិតភូមិបឹងត្រាវ ឃុំបត់ត្រង់ ស្រុកមង្គលបូរី។
ក្នុងពិធីដែលរៀបចំយុវវ័យស្ម័គ្រចិត្ត(មង្គលការ)នៅវត្តបឹងត្រាវឃើញមានវត្តមានមេភូមិ មេឃុំ និងអភិបាលស្រុកមង្គលបូរី ដែលមានចាស់ទុំនិងប្រជាពលរដ្ឋជាច្រើនបានចូលរួមនិងធ្វើឡើងតាមប្រពៃណីខ្មែរដូចអាពាហ៍ពិពាហ៍តែធ្វើឡើងកាត់ៗដើម្បីរកបច្ច័យកសាងវត្តនិងអោយអធិកអធម្មក្នុងវត្ត។
ការរៀបចំមង្គលការយុវវ័យស្ម័គ្រចិត្តនេះ(មិនម៉ែនជាការពិតរឺរៀបការយកគ្នាជាប្តីប្រពន្ធឡើយ)ធ្វើឡើងសម្រាប់តែកៀងគរបច្ច័យពីបងប្អូនដែលវបានចូលរួមក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែរ ហើយវត្តបឹងត្រាវនេះត្រូវបានធ្វើឡើងរាល់ឆ្នាំនៅពេលបុណ្យចូលឆ្នាំថ្មីហើយមានយុវជនស្ម័គ្រចិត្តបានរៀបការរឺមង្គលការក្នុង១ឆ្នាំមានពី១គូរទៅ២គូររាល់ឆ្នាំតែម្តង។
គណៈកម្មការរឺអាចារ្យវត្តបឹងត្រាវបានប្រាប់ថា៖ពិធីមង្គលការយុវវ័យស្ម័គ្រចិត្តនេះត្រូវបានធ្វើឡើងតាំងពីសម័យដើមរហូតដល់ពេលនេះនៅតែបន្តធ្វើដូចជាពិធីលើកជំនូននិងផ្ទឹមចងដៃដោយមានអាជ្ញាធរស្រុកឃុំ/ភូមិនិងប្រជាពលរដ្ឋជាច្រើនបានចូលរួមដែលបានថវិការពីចងដៃកូនម្លោះនិងកូនក្រមុំមានថវិការរឺបច្ច័យសម្រាប់កសាងវត្ត។
គួររំលឹកថា៖កាលពីនៅវត្តបឹងត្រាវ និងវត្តកោះកេតអូរប្រាសាទ កាលពីសម័យមុនមានយុវវ័យរឺយុវជនខ្លះបានដឹកដៃគូរសង្សារឺមិត្តភក្តិជិតស្និតបានស្ម័គ្រចិត្តមង្គលការរកបច្ច័យជូនវត្តហើយពេលត្រឡប់ទៅផ្ទៈវិញចប់បុណ្យចូលឆ្នាំអោយឪពុកម្តាយចូលដណ្តឹងរៀបការមែនទែនក៍មានជាក់ស្តែងឆ្នាំនេះនៅខេត្តបន្ទាយមានជ័យនៅស្រុកមង្គលបូរីនៅវត្តកោះកេតអូរប្រាសាទ និងវត្តរហាត់ទឹក នៅបន្តលេងរហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦នេះទើបត្រាស់រឺចប់សង្ក្រានន្តចូលឆ្នាំថ្មី៕(ប៊ុន ធឿន)
