បងប្អូនប្រជាពលរដ្ឋប្រាកដជាចាំប្អូនស្រីម្នាក់នេះ ដែលមានរូបសម្រស់ដូចជានារីខ្មែរអង្គរ គឺប្អូនស្រីយ៉ុង ស្រីនីត ។
ក្មេងស្រីរូបនេះ ត្រូវបានមហាជនស្គាល់ ដោយសារតែភាពស្រស់ស្អាតរបស់នាងបែបធម្មជាតិ ជាមួយនឹងសម្បុរស្បែក កែវភ្នែក ច្រមុះ ដែលអំណោយផលពីធម្មជាតិ ទោះពីសម្បុរខ្មៅ តែនាងស្អាតដោយមិនបាច់កែកុន ។

ស្រាប់តែនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយបានបញ្ជាក់ថា ប្អូនស្រីយ៉ុង ស្រីនីត អាយុ១៧ឆ្នាំ ដែលរស់នៅខេត្តមណ្ឌលគីរី បានទទួលមរណៈភាពហើយទាំងវ័យក្មេង ។

នេះជាដំណឹងដ៍សោកសៅមួយ ស្ទើរមិនគួរឲ្យជឿ ខណៈតាមប្រភពព័ត៌មានបញ្ជាក់ថា នាងទទួលមរណភាព ដោយសារជំងឺសួតនិងជំងឺបេះដូង សូមចូលរូមរំលែកទុក្ខផង ៕ នុច
