ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កម្លាំងកងរាជងាវុធហត្ថឃាត់ខ្លួនក្មេងទំនើង៣នាក់ជាក្រុមជើងកន្ត្រៃដែលធ្វើសកម្មភាពកាប់បំផ្លាញ​ម៉ូតូនិងហឹង្សាយ៉ាងសកម្ម

បន្ទាយមានជ័យ៖កម្លាំងកងរាជងាវុធហត្ថឃាត់ខ្លួនក្មេងទំនើង៣នាក់ជាក្រុមជើងកន្ត្រៃដែលធ្វើសកម្មភាពកាប់បំផ្លាញ​ម៉ូតូនិងហឹង្សាយ៉ាងសកម្មត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ជនសង្ស័យ៣នាក់មាន១.ឈ្មោះ សោម បញ្ញាបុត្រ ភេទប្រុសអាយុ១៨ឆ្នាំ ២.ឈ្មោះ ហៀក ឈៀងឡេង ភេទប្រុសអាយុ១៧ឆ្នាំ ៣.ឈ្មោះ នួន វីហ្សា ភេទប្រុសអាយុ១៨ឆ្នាំរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងឈ្មោះ ស៊ីន យ៉ុងឈីន ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ អៀង សុវណ្ណារ៉ា ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្តឹងក្មេងទំនើង១ក្រុមមានគ្នា៥នាក់(រហ័សនាមជើងកន្ត្រៃហោះ)មានកាំបិតដំបងបានធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ២នាក់រត់គេចផុតត្រូវបានជនសង្ស័យកាបបំផ្លាញម៉ូតូនកាលពីថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៦នៅចំណុចបុរីខេអិនស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក តិល តៃលីវ បានបញ្ជាក់ថា៖ក្រោយទទួលបណ្តឹងកម្លាំងមូលដ្ឋានករាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវនិងកំណត់មុខសញ្ញាឃាត់ជនសង្ស័យបានចំនួន៣នាក់កាលពីថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៦នៅំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងសិរីសោភ័ណ នាំយកសាកសួរតាមចម្លើយសារភាពត្រូវបានអនុវត្តតាមនីតិវីធីច្បាប់ហើយកម្លាំងជំនាញកំពុងស្វែងរកចាប់ខ្លួនក្មេងទំនើងដែលគេចខ្លួន២នាក់ទៀត៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង