ជនជាតិឥណ្ឌូនេស៊ី២ក្រុម គ្នា១០នាក់ ដាច់បាយក្រហាយទឹក ត្រូវបានអ្នកស្រុកឃើញអាណិត ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
បន្ទាយមានជ័យ៖ ជនជាតិឥណ្ឌូនេស៊ី២ក្រុមមានគ្នា១០នាក់ដាច់បាយក្រហាយទឹកត្រូវបានអ្នកស្រុកឃើញអាណិតជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតសុំអន្តរាគមន៍ជួយទៅស្ថានទូតដើម្បីត្រឡប់ទៅស្រុកវិញ។
ប្រជាពលរដ្ឋប្រាប់ថា៖ឃើញជនជាតិឥណ្ឌូនេស៊ី២ក្រុមចំនួន១០នាក់និង១ក្រុមមានគ្នា៦នាក់និង១ក្រុមទៀតមានគ្នា៤នាក់ក្រោយឃើញវេទនាភ្នែកពេកអាណិតអាស៊ូបាននាំទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីទទួលជូនបាយទឹកហើយទំនាក់ទំនងទៅមន្ត្រីនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាមានជ័យ ដើម្បីបញ្ជូនទៅស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជានិងអន្តរាគមន៍បញ្ជូនទៅស្រុកកំណើតវិញ។
ក្រោយសាកសួរព័ត៌មាន៖ជនជាតិឥណ្ឌូនេស៊ី២ក្រុមចំនួន១០នាក់ដែលដើរតែលតោលគ្មានគោលដៅអត់បាយក្រហាយទឹកនៅក្រុងប៉ោយប៉ែតព្រោះគ្មានប៉ាស្ព័រត្រូវបានថៅកែជនជាតិចិនដកប៉ាស្ព័រពួកគាត់ហើយគេចខ្លួនបាត់អស់ទើបពួកគាត់គ្មានប៉ាស្ព័រមិនហ៊ានចេញទៅដេកអត់បាយក្រហាយទឹកទើបសុំអោយប្រជាពលរដ្ឋជូនទៅអាជ្ញាធរមានសមត្តកិច្ចសុំអន្តរាគមន៍បញ្ជូនទៅស្ថានទូត។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖នៅក្រុងប៉ោយប៉ែតពេលនេះមានជនជាតិបរទេសដែលស្នាន់នៅគ្មានបាយទឹកហូបនិងដើរសុំទានគេហូបនៅមានភាគច្រើនជាជនជាតិឥណ្ឌូននេស៊ីនិងចិនដែលប្រជាពលរដ្ឋអាណិតអាសូរអោយបាយហូបនិងទឹកផឹកដេកតាមសំយ៉ាបផ្ទៈនិងតាមវត្តអារាមកំពុងសុំអន្តរាគមន៍បញ្ជូនទៅស្រុកកំណើតវិញ៕(ប៊ុន ធឿន)
