រន្ធត់! ម៉ូតូ២គ្រឿងបុកគ្នា ត្រូវរថយន្តកិនពីលើមនុស្សអូសប្រមាណ៣០០ម៉ែត្រ ស្លាប់២នាក់យ៉ាងរន្ធត់បំផុតលើផ្លូវជាតិលេខ១
ខេត្តកណ្តាល ៖ រន្ធត់ណាស់លោកអើយលោក ម៉ូតូ២គ្រឿងបុកគ្នាដួលទៅលើផ្លូវ ត្រូវរថយន្តកិនពីលើមនុស្សអូសប្រមាណ៣០០ម៉ែត្រ ពីកន្លែងកើតហេតុ ស្លាប់២នាក់យ៉ាងរន្ធត់បំផុត ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម់ោង៩យប់ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នៅចំណុច ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣១-៣២ ចំណុចភូមិកណ្តាលក្រោម
ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូមួយគ្រឿងម៉ាកHONDA DREAM C125 សេរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AK.2309
ជិះគ្នា២នាក់ បើកបរដោយឈ្មោះយុទ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល(ស្លាប់) អ្នករួមដំណើរម្នាក់ឈ្មោះថាន់ ប៊ុនបេន ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិកណ្ដាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល (របួសបាក់ភ្លៅខាងស្តាំ) មានទិសដៅបញ្ជ្រាស់ទិសគ្នាពីភ្នំពេញ ទៅអ្នកលឿងតាមផ្លូវជាតិលេខ១
ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានជិះកណ្តាលថ្នល់ រួចជ្រុលទៅបុក
ម៉ូតូ១គ្រឿង ម៉ាកBeat ពណ៌ស ពាក់ស្លាក់លេខ កំពង់ចាម 1V 0129 មានទិសដៅអ្នកលឿងទៅភ្នំពេញ
បើកបរដោយឈ្មោះឆោម រ៉េត ភេទប្រុស ៣៩ឆ្នាំមានទីលំនៅភូមិជ័យឧត្តម២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់) ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀត មិនស្គាល់ម៉ាកមិនចាំស្លាកលេខ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលមកពីអ្នកលឿងទៅភ្នំពេញ បានកិនលើជនរងគ្រោះឈ្មោះ ឆោម រ៉េត ភេទប្រុស ៣៩ឆ្នាំ និងឈ្មោះ
យុទ្ធ ភេទប្រុស ១៧ឆ្នាំ បណ្តាលឲ្យស្លាប់
រួចក៌អូសជនរងគ្រោះឈ្មោះថាន់ ប៊ុនបេន ភេទប្រុស អាយុ ១៧ឆ្នាំ ចេញពីកន្លែងកើតហេតុប្រហែ៣០០ម៉ែត្រ រួចក៍បើកគេខ្លួនបាត់។
សាកសពទាំង ២នាក់បានប្រគល់ឲ្យគ្រួសារនៃសព យកទៅធ្វើបុណ្យតាមប្រពៃណី និងរងរបួសអ្នកបើកម៉ូតូឈ្មោះថាន់ ប៊ុនបេន ភេទប្រុស អាយុ ១៧ឆ្នាំ
ត្រូវបានសាច់ញាតិបញ្ជូនទៅមណ្ឌលសុខភាពបន្ទាយដែក ។
ចំណែកម៉ូតូ ២គ្រឿងត្រូវបានជំនាញចរាចរណ៍រក្សាទុកជាភស្តុតាងនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។ កម្លាំងជំនាញបន្តស្រាវជ្រាវស្វែងរកចាប់រថយន្តបង្កហេតុ ៕ នុច
