តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃ
តំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ទ្រី សក្កដា ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យរបួស និងស្លាប់ដល់អ្នកដទៃ បទល្មើសដែលត្រូវផ្តន្ទាទោសតាមមាត្រា ៤៥, មាត្រា ៦៣ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន, មាត្រា ៨៣ និងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣១៨២ អ.យ.ឃ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ និងបានបញ្ជូនសំណុំរឿងនេះទៅកាន់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី
