ខេត្តបន្ទាយមានជ័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៦ក្នុងចំណោមបេក្ខជន៦,៥០២នាក់ អវត្តមាន៥៥នាក់ មានបញ្ហាសុខភាព៣នាក់
បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុយភូមិឆ្នាំ២០២៦ក្នុងចំណោមបេក្ខជន៦,៥០២នាក់អវត្តមាន៥៥នាក់មានបញ្ហាសុខភាព៣នាក់ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦នៅក្រុងសិរីសោភ័ណ។
ខណៈពេលកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាឆ្នាំ២០២៦នៅព្រឹកមិញនេះវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យតំណាងក្រសួងអប់រំយុវជននិងកីឡា និងអង្គភាពប្រឆាំងអំពើរពុករលួយ គណៈមេប្រយោគ។
លោក ឈូរ ប៊ុនរឿង ប្រធានមន្ទីអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ប្រឡងបាក់ឌុបឆ្នាំ២០២៦នេះមានបេក្ខជនសរុបចំនួន៦,៥០២នាក់ក្នុងនោះស្រី៣,៧០៧នាក់ មានមណ្ឌលប្រឡងចំនួន៨ និងបន្ទប់ចំនួន២៦១បន្ទប់និងមានបេក្ខជនចំណេះទូទៅចំនួន៥,៨៨៧នាក់ បេក្ខជនស្វៃរិនចំនួន៤២៧នាក់ បេក្ខជនបំពេញវិជ្ជាចំនួន១៨៨នាក់។
លោកបានបញ្ជាក់ថា៖ក្នុងចំណោមបេក្ខជនសរុបចំនួន៦,៥០២នាក់មានបេក្ខជនអវត្តមានចំនួន៥៥នាក់ស្រី២២នាក់មានបេក្ខជនចំណេះទូទៅអវត្តមានចំនួន៩នាក់ស្រី៦នាក់ បេក្ខជនស្វៃរិនអវត្តមានចំនួន៣៥នាក់ស្រី១៤នាក់ បេក្ខជនបំពេញវិជ្ជាអវត្តមានចំនួន១១នាក់ស្រី២នាក់ មានបេក្ខជនដែលមានបញ្ហាសុខភាពចំនួន៣នាក់ស្រី២នាក់ក្នុងនោះមាន១.ស្រី១នាក់គ្រុណឈាមនៅមណ្ឌលវិទ្យាល័យសិរីសោភ័ណ ២.ស្រី១នាក់នៅមណ្ឌលសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច ៣.ស្រី១នាក់នៅមណ្ឌលសាកលវិទ្យាល័យជាតិមានជ័យបេក្ខជនទាង៣នាក់កំពុងប្រឡងក្នុងបន្ទប់សង្គ្រោះ។
លោក ឈូ ប៊ុនរឿង បានបញ្ជាក់ថា៖នៅថ្ងៃដំបូងប្រឡងសញ្ញាបត្រមធ្យសិក្សាទុតិយភូមិសម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ឃើញថាអកាសធាតុល្អប្រសើរមេឃស្រឡះដំណើរការប្រឡងល្អឃើញសាច់ញាតិបេក្ខជនមករងចាំលើកទុកចិត្តកូនច្រើននៅផ្នែកខាងក្រៅបរិវេណពិតជាមានសណ្តាប់ធ្នាប់ល្អប្រសើរ៕(ប៊ុន ធឿន)
