ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

អភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរក្រោយមិនទាន់ច្បាស់លាស់

បន្ទាយមានជ័យ៖អភិបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងបានចុះហត្ថលេខាកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តទាំងពីរក្រោយមិនទាន់ច្បាស់លាស់ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

ក្នុងពិធីចុះហត្ថលេខាលើសំណើរសុំកែសម្រួលព្រំប្រទល់រដ្ឋបាលរវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបងមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងមន្ត្រីស្ថានប័នពាក់ព័ន្ធ។

ក្នុងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនិងឯកសារយោងរដ្ឋបាលខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង ដោយមានផែនទីកំណត់ព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរដោយគ្រប់គ្រងរដ្ឋបាលនៅពុំទាន់មានភាពច្បាស់លាស់នៅឡើយក្នុងការគ្រប់គ្រងរដ្ឋបាលសន្តិសុខនិងសណ្តាប់ធ្នាប់។

បន្ទាប់ពីសេចក្តីជូនដំណឹងលេខ៣៨៤១និងលិខិតលេខ១០០៤(ស.ជ.ណ)របស់ក្រសួងមហាផ្ទៃស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលរាជធានី/ខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ ដែលពុំទាន់មានភាពច្បាស់លាស់ទើបរដ្ឋបាលខេត្តទាំងពីរ​បានរៀបចំក្រុមការងារចុះសិក្សាស្រាវជ្រាវកំណត់ព្រំប្រទល់រវាងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង និងចំពិនិត្យទីតាំងដីជាក់ស្តែងដោយបានសម្រេចឯកភាពគ្នាធ្វើការកែសម្រួលព្រំប្រទល់និងងាយស្រួលការរៀបចំផែនការគ្រប់គ្រងការងារអោយបានច្បាស់លាស់៕(ប៊ុន ធឿន)

អត្ថបទដែលជាប់ទាក់ទង