ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ធ្លាប់ជាប់គុកខេត្តកណ្តាល០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើករួចមកហើយតែមិនរាងចាល ខឹងសុំលុយបងស្រីបង្កើត ៥ម៉ឺនរៀលមិនបាន ដុតផ្ទះឆេះខ្ទេច

ខេត្តកណ្តាល ៖ នេះហើយឥទ្ធិពលគ្រឿងញៀន សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក កុំចង់ដឹង បំផ្លាញទាំងគ្រួសារ ទាំងសង្គម ។ ជាក់ស្តែងដូចបុរសម្នាក់នេះ ប្រើប្រាស់គ្រឿងញៀនជាប្រចាំ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើក រួចមកហើយតែមិនរាងចាល ខឹងសុំលុយបងស្រីបង្កើត ៥ម៉ឺនរៀលមិនបាន ដុតផ្ទះឆេះខ្ទេច ត្រូវបងស្រីប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ និង ២០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិ អំពិល ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ខុន ចន្ថា ភេទស្រី អាយុ ៤៦ ឆ្នាំ មុខរបរ៖កសិករ មានទីលំនៅភូមិ អំពិល ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ត្រូវជាបងស្រីបង្កើតរបស់ជនសង្ស័យឈ្មោះ ខុន សូយទ្រី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំ ក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មានសារធាតុញៀនវិជ្ជមាន(+) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន០២លើក និងធ្លាប់បានក្រុមគ្រួសារយកទៅអប់រំនៅមណ្ឌលកែប្រែបន្សាបគ្រឿងញៀន០៣លើក។

ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យឆេះខូចខាតសម្ភារៈរួមមាន​៖ ផ្ទះចំនួន ០១ ខ្នងមានទំហំ ០៤ ម៉ែត្រ × ០៧ ម៉ែត្រ ផ្ទះឈើជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី និង សម្ភារ:ក្នុងផ្ទះទាំងស្រុង។

តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន។ ដោយនៅថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៥ វេលាម៉ោង៨ និង ២០ នាទីយប់ ជនសង្ស័យបន្ទាប់ពីផឹកស្រាបៀរអស់ចំនួន ០៥ កំប៉ុង រួចក៏បានដើរត្រលប់មកផ្ទះវិញហេីយបានសុំលុយជនរងគ្រោះចំនួន ៥០.០០០រៀលមិនបាន ក៏ខឹងបានកាច់ចង្ក្រានហ្គាសបញ្ឆេះរួចបានយកទៅធ្វើសកម្មភាពដុតផ្ទះបណ្ដាលឱ្យឆេះខូចខាតទាំងស្រុង ហើយត្រូវបានប្រជាពលរដ្ឋនៅជិតខាងជួយបាញ់ទឹកពន្លត់ និង បានប្រើឡានទឹកជួយបាញ់ពន្លត់អស់ចំនួន ០១ ឡានព្រោះខ្លាចឆេះរាលដាលដ៏ផ្ទះបងប្អូនប្រជាពលរដ្ឋនៅជិតខាង។

លុះនៅថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ០៩ និង ៣០ នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូវបានសហការណ៍ជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕ អែលមេសា

 

អត្ថបទដែលជាប់ទាក់ទង