លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ៖ ជាលើកទី១ ដែលខ្ញុំបានពឹងពាក់មេធាវី សម្រាប់ការពារក្ដីជូនជនរងគ្រោះ គឺ (វីរកងទ័ពដែលជាជនរងគ្រោះ ឈ្មោះ រិ – រិទ្ធ )ដើម្បីឱ្យស្របនិងនីតិវិធីច្បាប់ ក្នុងការធ្វើបណ្ដឹង និងបន្តនីតិវិធីនៅតុលាការដែលគាត់កំពុងឈរជើងនៅប្រាសាទតាមាន់ក្នុង កងពលតូចលេខ៤២

សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចូនខ្លួនស្ដ្រីម្នាក់ ដែលជេរប្រមាថកងទ័ពជួរមុខទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្ដនីតិវិធី។
សូមជម្រាបថា ស្ត្រីជាម្ចាស់ហាងទូរស័ព្ទម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួន ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងប្រមាណជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។
ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗ ដូចហែកសំពត់ មិនអាចទទួលយកបាន ដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿងហើយត្រូវបានប្រជាពលរដ្ឋក្នុងប្រទេស ប្រតិកម្មយ៉ាងខ្លាំងមិនអាចទទួលយកបាន និងមិនអាចលើកលែងឲ្យបានជាដាច់ខាត បើទោះបីជាស្ត្រីរូបនេះ បានចេញវីដេអូសុំទោសក៏ដោយ ៕នុច