កម្លាំងជួរមុខទទួលគ្រឿងបរិភោគពីព្រះគ្រូចៅអធិការវត្តចំការខ្នុរ ក្រោយសប្បុរស់ជនជាពុទ្ធបរិស័ទ្ធបានចូលរួម
បន្ទាយមានជ័យ៖កម្លាំងជួរមុខទទួលគ្រឿងបរិភោគពីព្រះគ្រូចៅអធិការក្រោយសប្បុរស់ជនជាពុទ្ធបរិស័ទ្ធបានចូលរួមកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នៅវត្តចំការខ្នុរក្រុងសិរីសោភ័ណ។
ក្នុងឱកាសដែលប្រគល់ជូនគ្រឿងបរិភោគដល់កម្លាំងជួរមុខដែលកំពុងការពារព្រំដែនភូមិសាស្គ្រខេត្តបន្ទាយមានជ័យ មានព្រះគ្រូ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យនិងចៅអធិការវត្តចំការខ្នុររួមជាមួយពុទ្ធបរិស័ទ្ធចំណុះជើងវត្ត។
ព្រះគ្រូ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្តបន្ទាយមានជ័យមានសង្ឃដិការថា៖គ្រឿងបរិភោគដែលត្រូវបានប្រគល់ជូនកម្លាំងជួរមុខគឺជាអំណោយចូលរួមពីពុទ្ធបរិស័ទ្ធចំណុះជើងវត្តបានចូលរួមតាមរយៈព្រៈអង្ឃដើម្បីប្រគល់ជូនដល់វីរៈកងទ័ពមកទទួលយកក្នុងបរិវេនវត្តផ្ទាល់។
ព្រះគ្រូមានសង្ឃដិការបន្ត៖អំណោយដែលប្រគល់ជូនវីរៈកងទ័ពជួរមុខជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីជួយដល់កម្លាំងជួរមុខដែលកំពុងការពារបូរណៈភាពទឹកដីនិងអធិបតេយ្យភាពកម្ពុជាខណៈពេលដែលមានការឈ្លានពានពីភាគីទាហានថៃមកលើកម្ពុជាយើងទាំងអស់គ្នាត្រូវរួមគ្នាពង្រឹងជាកម្លាំងសាមគ្គីភាពខ្មែរជួយខ្មែរនិងស្រលាញ់ទឹកដីជាមាតុភូមិរបស់ខ្លួនជាតស្មារតីសមភូមិក្រោយគាំទ្រនិងជួយដល់សមភូមិមុខ។
គួររំលឹកថា៖ក្រោយជម្លោះព្រំដែនកម្ពុជា.ថៃ ភាគីទាហានថៃបានឈ្លានពាននិងរំលោភអធិតេយ្យភាពកម្ពុជាក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យមានចំនួន២ស្រុកមានស្រុកអូរជ្រៅមានឃុំអូរបីជាន់ មាន២ភូមិមានភូមិជោគជ័យ និងភូមិព្រៃចាន់ និងស្រុកថ្មពួកមានឃុំគោករមៀតមានចំនួន៤ភូមិ(តំបន់បឹងត្រកួន) ដែលត្រូវបានភាគីទាហានថៃបានប្រើប្រាស់យន្តហោះទំលាក់គ្រាប់និងបាញ់គ្រាប់ផ្លងនិងបាញ់រះបណ្តាលស្លាប់និងរបួសប្រជាពលរដ្ឋ ហើយយកសួសបន្លានិងកុងទីន័រហំព័ទ្ធយកលំនៅដ្ឋាននិងទ្រព្យសម្បត្តិ ត្រូវបានចាក់ចេញពីលំនៅដ្ឋានតាមបន្ទាត់ព្រំដែនមានរាប់ពាន់គ្រួសារមកស្នាក់នៅតំបន់ភៀសសឹកភូមិរងចាំដែលរាជរដ្ឋាភិបាលបានកសាងផ្ទះបណ្តោះអាសន្នជូន៕(ប៊ុន ធឿន)
