បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណអំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការនិងរាយការណ៍ជូនពាក់ព័ន្ធបទល្មើសអនឡាញស្កេមលើកឡើងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នៅក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋត្រូវសហការនិងរាយការណ៍អំពីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាស្គេមបើមានក្នុងមូលដ្ឋានត្រូវរាយការណ៍ជាបន្ទាន់និងត្រូវចុះបង្ក្រាបអោយបានទាន់ពេលដើម្បីបោះសម្អាតមិនអោយកើតមានក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា៖បទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្លាំងគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ បានសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យាអនឡាញស្កេមក្នុងភូមិសាស្គ្រក្រុងសិរីសោភ័ណបង្ក្រាបនិងឃាត់ខ្លួនជនបរទេសជាច្រើននាក់និងរឹបអូសសម្ភារៈស្គេមជាច្រើនត្រូវបានអនុវត្តតាមនីតិវិធីច្បាប់ហើយកម្លាំងគណៈបញ្ជាការក្រុងនៅតែបន្តអនុវត្តដើម្បីលុបបំបាត់អនឡាស្កេម។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយពិគ្រោះយោបល់ប្រជាពលរដ្ឋដែលចូលរួមបានលើកឡើងថា៖នៅក្រុងសិរីសោភ័ណមានករណីលួចទ្រព្យសម្បត្តិនិងកាប់ប្លន់យកម៉ូតូនិងក្រុមបងតូចបងធំធ្វើសកម្ម ភាពដេញកាប់ចាក់គ្នាបានកើតមាន ដែលធ្វើអោយមូលដ្ឋានគ្មានសុវត្ថិភាព សុំអោយអាជ្ញាធរមានសមត្តកិច្ចត្រូវលុបបំបាត់អោយអស់ដើម្បីការពារសុវត្ថិភាពនិងសណ្តាប់ធ្នាប់ប្រជាពលរដ្ឋ
ហើយអគុណចំពោះសមត្តកិច្ចកន្លងមកបង្ក្រាបបានបទល្មើសនៅក្នុងមូលដ្ឋាន៕(ប៊ុន ធឿន)
