មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវសហការជាសមត្តកិច្ចពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេម
បន្ទាយមានជ័យ៖មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ត្រូវសហការជាសមត្តកិច្ចពាក់ព័ន្ធបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្កេមក្នុងកិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យត្រូវអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនអោយបានខ្ជាប់ត្រូវសហការល្អជាមួយកម្លាំងសមត្តកិច្ចពាក់ព័ន្ធរួមគ្នាបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមតាមគ្រប់រូបភាពដូចអ្វីដែលបានសហការនិងអនុវត្តកន្លងមក។
លោកបានបញ្ជាក់ថា៖រយៈពេលកន្លងកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានយក ចិត្តទុកដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងការពារអធិបតេយ្យភាពនៅពេលដែលភាគីទាហានថៃមានបំណងឈ្លានពានកម្ពុជានិងសហការជាមួយកម្លាំងសមត្តកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេមក្នុងភូមិសាស្គ្រខេត្តបន្ទាយមានជ័យ តាមបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោកឧត្តសេនីយ៍ត្រី បោន ប៊ិន មានប្រសាសន៍ណែនាំដល់កងកម្លាំងត្រូវខិតខំបម្រើប្រជា ពលរដ្ឋការពារសន្តិសុខនិងសណ្តាប់ធ្នាប់ ត្រូវលុបបំបាត់ក្រុមបងតូចបងធំដែលបង្កអសន្តិសុខក្នុងមូលដ្ឋាននិងលុបបំបាត់បទល្មើសគ្រឿងញៀននិងចោលួច ចោប្លន់ត្រូវលុបបំបាត់អោយអស់ដើម្បីភូមិ/ឃុំមានសុវត្ថិភាព កម្លាំងត្រៀមជានិច្ចត្រូវអនុវត្តតាមបទបញ្ជារថ្នាក់ដឹកនាំក្នុងករណីចាំបាច់ដែលកើតមានឡើងដោយយថាហេតុ៕(ប៊ុន ធឿន)
