ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យជាក់ស្តែងភូមិជោគជ័យនិងភូមិព្រៃចាន់ ទាហានថៃដាក់ពង្រាយកុងទីន័រ១០កន្លែង មានចំនួន៧២កុងទីន័រដោយខុសច្បាប់
បន្ទាយមានជ័យ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះពិនិត្យជាក់ស្តែងភូមិជោគជ័យនិងភូមិព្រៃចាន់ទាហានថៃដាក់ពង្រាយកុងទីន័រចំនួន១០កន្លែងមានចំនួន៧២កុងទីន័រដោយខុសច្បាប់ដែល ចុះនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT-KH)ដែលដឹកនាំដោយប្រធានបេសកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានពីសាធារណៈរដ្ឋហ្វីលីពីន បានចុះសង្កេតការណ៍ផ្តៀងផ្ទាត់រាយការណ៍អំពីស្ថានភាពតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃឃើញជាក់ស្តែងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលទាហានថៃបានដាក់ពង្រាយទូកុងទីន័រកាន់កាប់ដោយខុសច្បាប់មានទីតាំងចំនួន១០កន្លែងដែលមានទូរកុងទីន័រសរុបចំនួន៧២ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅដោយឡែកនៅតំបន់បឹងត្រកួនចំនួន៥ភូមិស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួកត្រូវបានទាហានថៃដាក់ពង្រាយកុងទីន័រដូចគ្នាដែលហំព័ទ្ធយកលំនៅដ្ឋានប្រជាពលរដ្ឋកម្ពុជា។
ក្រោយទាហានថៃបានដាក់ពង្រាយកុងទីន័រនភូមិជោគជ័យចំនួន០៥កន្លែងដាក់កុងទីន័រចំនួន៦២ និងភូមិព្រៃចាន់ចំនួន៥កន្លែងដាក់កុងទីន័រចំនួន១០ដែលកាន់កាប់ដោយខុសច្បាប់លើអធិបតេយ្យភាពកម្ពុជាបណ្តាលប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្គ្រភូមិជោគជ័យ ចំនួន១,០៤៥គ្រួសារស្មើមនុស្សរាយ៣,៩៥១នាក់និងកុមារចំនួន១.១៥៥នាក់ និងភូមិព្រៃចាន់ចំនួន៤០៤គ្រួសារស្មើមនុស្សរាយចំនួន១,៤៣៥នាក់និងកុមារចំនួន៤១៤នាក់មិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញបាននៅឡើយ។
ការចុះសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន នៅទីតាំងដែលជាដែលអធិបតេយ្យភាពរបស់កម្ពុជាហើយត្រូវបានទាហានថៃកានកាប់ដោយខុសច្បាប់ក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា.ថៃអោយបានឆាប់បំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងក្នុងចំណុចទី៤នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា.ថៃ(GBC)ដើម្បីអនុញ្ញាតអោយប្រជាពលរដ្ឋកម្ពុជាបានវិលត្រឡប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយស។
កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺនម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា.ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិខ្សែព្រំដែនមិនប្រែប្រួល គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង.សៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន.សៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីបានឯកភាពគ្នានាពេលកន្លងមក កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការប្រែប្រួលខ្សែបន្ទាត់ព្រំដែនណាមួយដែលកើយចេញពីការប្រើប្រាស់កម្លាំងយោធានោះទេ៕(ប៊ុន ធឿន)
