ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរយៈពេល២ថ្ងៃឃាត់ខ្លួនសង្ស័យជាង៤០នាក់និងម៉ូតូ១២គ្រឿងដែលជាកន្លែងទិញម៉ូតូចោរបំបែកគ្រឿងនិងផ្គុំម៉ូតូលក់

បន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរយៈពេល២ថ្ងៃឃាត់ខ្លួនសង្ស័យជាង៤០នាក់និងម៉ូតូ១២គ្រឿងដែលជាកន្លែងទិញម៉ូតូចោរបំបែកគ្រឿងនិងផ្គុំម៉ូតូលក់នៅថ្ងៃទី២១ដល់២២ ខែសីហា ឆ្នាំ២០២៦ស្ថិតភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកអនុសេនីយ៍ឯក តិល  តៃលីវ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយសកម្មភាពចោលួចនិងកាប់ប្លន់យកម៉ូតូដែលកើតឡើងក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត កម្លាំងជំនាញបានទទួលបណ្តឹងបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាបានប្រតិបត្តិការបង្ក្រាបរយៈពេល២ថ្ងៃចាប់ពីថ្ងៃទីង២១ដល់២២ ខែសីហា ឆ្នាំ២០២៦ដែលបង្ក្រាប៤គោលដៅឃាត់ខ្លួនសង្ស័យបានប្រមាណជាង៤០នាក់និងម៉ូតូចំនួន១២គ្រឿងមានគ្រឿងបន្លាសម៉ូតូជាច្រើនគ្រឿងទៀត។

លោកបានបញ្ជាក់ថា៖ក្រោយកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាង៤០នាក់និងវត្ថុតាងមានម៉ូតូនិងសម្ភារៈដែលជាគ្រឿងម៉ូតូជាច្រើនគ្រឿងត្រូវបានយកមករក្សាទុកនៅទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ក្រោយសាកសួរក្នុងចំណោមជាងហ៤០នាក់មានម្នាក់ដែលជាអ្នកទិញម៉ូតូពីចោយកមកបំបែកគ្រឿងលក់ដែលមានគ្រឿងម៉ូតូជាច្រើនក្នុងឃ្លាំងដែលបានបំបែកលក់។

លោកវរៈសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌បានបញ្ជាក់ថា៖ប្រតិបត្តិការបង្ក្រាបនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦បង្ក្រាប២ទៅ៣គោលដៅឃាត់ខ្លួនជនសង្ស័យជាង២០នាក់ក្រោយសាកសួរតាមចម្លើយសារភាពចុះបង្ក្រាបបន្តនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ឃាត់ខ្លួនជនសង្ស័យជាង២០នាក់និងរឹបអូសបានម៉ូតូចំនួន១២គ្រឿងនិងសម្ភារៈម៉ូតូជាច្រើនទៀតនិងមានគ្រឿងញៀនិងដាវកាំបិតដែលធ្វើសកម្មភាពកាប់ប្លន់។

លោកបានបញ្ជាក់ថា៖ក្រោយឃាត់ខ្លួនជនសង្ស័យក្នុងចំណោមជាង៤០នាក់មានម្នាក់ដែលជាម្ចាស់ឃ្លាំងបានសារភាពថាខ្លួនបានទិញម៉ូតូ១គ្រឿងតំលៃ៥០ទៅ៧០ម៉ឺនរៀលហើយយកមកពុះបំបែកគ្រឿងហើយផ្គុំនិងរៀបម៉ូតូលក់លក់គ្រឿងក្រោយសាកសួរហើយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានរៀបចំនីតិវិធីដើម្បីអនុវត្តន៍បន្ត ហើយកម្លាំងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់ជនល្មើសកាប់ប្លន់យកម៉ូតូការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយភូមិ/ឃុំមានសុវត្ថិភាព៕(ប៊ុន ធឿន)

 

អត្ថបទដែលជាប់ទាក់ទង