ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យនិងគ្រឿងញៀន១កេសនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នៅចំណុចភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះឃើញលោកវរៈសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់និងកេស១ដែលវះហែកឃើញមានគ្រឿងញៀនចម្រុះត្រូវបាននាំយកសាកសួរនៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀនឃើញកម្លាំងជំនាញកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាង២០នាក់កាលពីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នៅក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបាននាំយកសាកសួរនិងអនុវត្តន៍តាមនីតិវិធីបន្ត។
គួររំលឹកថា៖នៅអំឡុងចុះខែសីហា ឆ្នាំ២០២៦ឃើញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនត្រូវបានធ្វើឡើងជាបន្តបន្ទាប់និងឃាត់ខ្លួនជនសង្ស័យជិត៧០នាក់ក្នុងនោះមានជនសង្ស័យជួញដូរគ្រឿងញៀននិងកាប់ប្លន់យកម៉ូតូនិងចោលួចនិងឆក់និងទិញផលចោកម្មដែលធ្វើសកម្មភាពក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត៕(ប៊ុន ធឿន)
