រាជធានីភ្នំពេញ ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យគូរទំនាស់ទាំងពីរក្រុម ប្រុសស្រី៧នាក់ ។
ការឃាត់ខ្លួននេះ ពាក់ព័ន្ធករណី ហិង្សាមានស្ថានទម្ងន់ទោសកាលពីថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៦ វេលាម៉ោង ០២ និង ៤០ នាទី ស្ថិតនៅចំណុចមុខក្លឹប XZOOM ភូមិ ជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី៧នាក់ (ហិង្សាវាយគ្នាទៅវិញទៅមក) ដកហូតរួមមាន: ម៉ូតូចំនួន ០៣គ្រឿង
១- ម៉ាក ហុងដាឌ្រឹមសេ ១២៥ សេរីឆ្នាំ ២០២២ ពាក់ស្លាកលេខ ភ្នំពេញ1JN-8044 ។
២-ម៉ាក SUZUKI NEX សេរីឆ្នាំ ២០២៦
ពាក់ស្លាកលេខភ្នំពេញ 1MK-1366 ។
៣-ម៉ាក ហុងដាឌ្រឹមសេ ១២៥ សេរីឆ្នាំ ២០១៧ ពាក់ស្លាកលេខ ព្រៃវែង 1L-1415 ។
បច្ចុប្បន្នជនសង្ស័យ៧នាក់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី២ បានចាប់បញ្ជូនមកកាន់ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីអនុវត្តតាមនីតិវិធី។ ដោយឡែកបក្ខពួកដែលគេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួនដើម្បីយកមកបន្តអនុវត្តតាមនីតិវិធី៕

