ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ក្រុមចោរឆក់ទូរសព្ទនៅផ្លូវជាតិលេខ៦អា ជាប់ខ្នោះដៃរបស់សមត្ថកិច្ចខេត្តកំពង់ធំ ដេញប្រផាប់ ចាប់ប្រភីងបាន០៧នាក់!

ខេត្តកំពង់ធំ ៖ ជនសង្ស័យមួយក្រុម ជាក្រុមចោរឆក់ទូរសព្ទ នៅចំណុចផ្លូវជាតិ លេខ៦អា ក្នុងភូមិសាស្ត្រស្រុកស្ទោង ជាប់ខ្នោះដៃរបស់សមត្ថកិច្ច ដេញប្រផាប់ ចាប់ប្រភីង នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៦ និង១០នាទី ។

ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកស្ទោង ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន ប្រើប្រាស់វិធានការជំនាញ ឈានទៅស្ទាក់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់៖
១.ឈ្មោះ ម៉ុត វិច្ឆិកា ភេទ ប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិទម្លាប់ ឃុំ ព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល ។
២.ឈ្មោះ អឿន សុភារម្យ ហៅជ្រួញ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ ត្រើយបឹង ឃុំ ព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល។
៣.ឈ្មោះ អាត រ៉ានុត ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ កន្ដោរតុក ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៤.ឈ្មោះ អាត បូរ៉ា ភេទ ប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិព្រៃពួច ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល។
៥.ឈ្មោះ ចុន កំសត់ ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិពាម ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្ដាល។
៦.ឈ្មោះ រីម ណារ័ត្ន ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ កន្ដោរតុក ឃុំ លំហាច ស្រុកអង្គស្នួល ខេត្តកណ្ដាល។
៧. ឈ្មោះ ធីម ដាលុច ភេទ ប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ សរមាំង ឃុំ ត្រាំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

លទ្ធផលនៃកិច្ចប្រតិបត្តិការ សមត្ថកិច្ច ដកហូតបានម៉ូតូចំនួន ០៣ គ្រឿង (ម៉ាកហុងដាឌ្រីមសង់C125 ចំនួន ២គ្រឿង និងម៉ាកSuzuki Nex Crossចំនួន ០១ គ្រឿង) ។

ករណីខាងលើនេះ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងវត្ថុតាងមកការិយាល័យនគរបាលកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង