ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

ចង់គេចទៅណាអាក្អូន! ត្រឹម២៤ម៉ោង សមត្ថកិច្ចចាប់បានក្តឹបក្រុមក្មេងទំនើង ប្រដាប់ដោយបុង័តោ ដងឆ័ត្រ និងផ្គាក់ កាប់គេរបួសធ្ងន់មួយភ្លែត២ករណីក្នុងក្រុងភ្នំពេញបានហើយ!

រាជធានីភ្នំពេញ ៖ ចង់គេចទៅណាអាក្អូន! ត្រឹម២៤ម៉ោងប៉ុណ្ណោះក្តឹបក្រុមក្មេងទំនើង ប្រដាប់ដោយបុង័តោ ដងឆ័ត្រ និងផ្គាក់ កាប់គេរបួសធ្ងន់នោះត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ក្រាបបានហើយ ។

ការបង្ក្រាបនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៩ខែ តុលា ឆ្នាំ២០២៥ ក្រោមការបញ្ជារពីរ លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ម៉ម សាវន បានសហការជាមួយកំលាំងជំនាញព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ និង ជំនាញព្រហ្ម ទណ្ឌ ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចុះបង្ក្រាបដោយផ្ទាល់ នឹងបានឃាត់ខ្លួន ជនសង្ស័យចំនួន ១២នាក់ និងម៉ូតូ៥គ្រឿង ដាវ(ធ្វើសកម្មភាពកាប់ជនរងគ្រោះ) ១ដើម តាំងតោ១ដើម ដងឆ័ត្រ១ ដើម និង ផ្គាក់១ដើម។

ក្រុមក្មេងទំនើងទាំងនេះ បានបង្ករហឹង្សាចំនួន ០២ករណី ៖ ទី១ បណ្តាលអោយជនរងគ្រោះម្នាក់រងរបួសធ្ងន់ នៅចំណុច ផ្លូវ៨៦K ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ០៤ម៉០០នាទី ថ្ងៃទី១៩ ខែតុលាឆ្នាំ ២០២៥។

-ករណីទី២: ហឹង្សាដោយចេតនាមានស្ងានទម្ងន់ទោស បណ្តាលអោយជនរងគ្រោះជាបុរសរងរបួស បាត់បង់និង ខូចខាតសម្ភារៈ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់មានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២ម៉១០នាទី ថ្ងៃទី១៩ខែតុលា ឆ្នាំ ២០២៥។

ជនសង្ស័យ ទាំង ១២នាក់រួមមាន ៖
១. ឈ្មោះ សុបិន តុង ហៅតុង ភេទប្រុស អាយុ18ឆ្នាំ
២.ឈ្មោះ នី ចេហ៊ី ហៅ ហុី ភេទប្រុស អាយុ17ឆ្នាំ
៣.ឈ្មោះ ប៊ត ណារ៉ុង ហៅរ៉ុង ភេទប្រុស អាយុ17ឆ្នាំ
៤.ឈ្មោះ សា វង្ស រក្សា ហៅសាល ភេទប្រុស អាយុ15ឆ្នាំ
៥.ឈ្មោះ ចាន់ សុខសាន្ត ហៅសាន្ត ភេទប្រុស អាយុ17ឆ្នាំ
៦. ឈ្មោះ ឡាន ជូឡុង ហៅទ្បុង ភេទប្រុស អាយុ17ឆ្នាំ
៧.ឈ្មោះ អ៊ុក សុវណ្ណារ៉ា ហៅរាជ ភេទប្រុស អាយុ17ឆ្នាំ
៨. ឈ្មោះ ឈឿន សុលាប ហៅ លាប ភេទប្រុស អាយុ17ឆ្នាំ
៩.ឈ្មោះ ម៉ី លីម៉េង ហៅ ម៉េង ភេទប្រុស អាយុ17ឆ្នាំ
១០. ឈ្មោះ សូយ ណែត ហៅណែត ភេទប្រុស អាយុ17ឆ្នាំ
១១.ឈ្មោះ កុត អេលីយ៉ា ហៅយ៉ា ភេទប្រុស អាយុ21ឆ្នាំ
១២. ឈ្មោះ រ៉ុង ឫទី្ធខម ហៅខម ភេទប្រុស អាយុ18ឆ្នាំ

ការិយាល័យ ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត។ បញ្ជាក់មុខសញ្ញាសេសសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងករណី ហឹង្សាដោយចេតនាមានស្ងានទំនង់ទិស សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ នុច

អត្ថបទដែលជាប់ទាក់ទង