ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

មានដៃមានជើងត្រឹមត្រូវ ធ្វើចោរចាំលួចតែម៉ូតូរបស់ប្រជាពលរដ្ឋ ជាប់ខ្នោះរបស់សមត្ថកិច្ច

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ មានដៃមានជើង កាយសម្បទារត្រឹមត្រូវ មិនគិតប្រកបរបរសុច្ចរិត បែរជាដើរចាំលួចម៉ូតូរបស់ប្រជាពលរដ្ឋ ត្រូវបាន កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួនបាន ។

ការបង្ក្រាបបានធ្វើឡើងនៅវេលាម៉ោងប្រហែល១៩:០៥នាទីយប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅចំណុចផ្លូវលេខ៤៣០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្រោយពីជនសង្ស័យ ឈ្មោះ ជ័យពេជ្រ បុរី ហៅ បុរី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) រូបនេះ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋ ចេញពីចំណុចផ្ទះលេខ៤៧E ផ្លូវលេខ២២៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៣:២៥នាទីថ្ងៃត្រង់។

ក្នុងនោះ សម្ភារបាត់បង់មាន៖ ម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ 1GW-5742។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
 

អត្ថបទដែលជាប់ទាក់ទង