ឯកឧត្តម ជួន ណារិន្ទ បញ្ជារឲ្យស្រាវជ្រាវឃាត់ខ្លួនបុរសដែលឈរបាញ់នោម ដាក់ផ្លាកសញ្ញាចរាចរណ៍នៅលើកំណាត់ផ្លូវហាន់ណូយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅកាន់ប្រទេសចិន ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាពលទ្ធផលប្រឡងសញ្ញាប័ត្រថ្នាក់ទី១២ នឹងប្រកាសនៅស្អែកនេះ!  ក្រសួងធម្មការ ចេញសេចក្តីណែនាំ ស្ដីពីការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ព.ស.២៥៧០ គ.ស.២០២៦កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ៣០នាក់ដែលចោទប្រកាន់ពីបទធ្វើសកម្មភាពឆក់លួចនិងប្រើប្រាស់គ្រឿងញៀនដែលបង្កអសន្តិសុខឥទ្ធិពលស្រារុញ ច្រានឲ្យប្អូនបង្កើតក្លាយជា ….កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលទទួលទិញផលចោកម្មម៉ូតូដោះដូរកាប់សាច់លក់កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចគ្មានការអនុញ្ញាត របស់នាយករដ្ឋមន្ត្រីថៃចូលក្នុងដែនដីអធិបតេយ្យរបស់កម្ពុជានៅខេតបើថៃថាមិនបានឈ្លានពានកម្ពុជា សូមប្រគល់ទឹកដីដែលខ្លួនកំពុងកាន់កាប់ដោយខុសច្បាប់ឱ្យកម្ពុជាវិញ  ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង

បើកម៉ូតូរអិលខ្សាច់ជ្រុលទៅបុករថយន្ដកូរ៉េ ស្លា…ប់ភ្លាមៗ

រាជធានីភ្នំពេញ ៖ បុរសវ័យ៣០ឆ្នាំ ត្រូវបានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូរអិលខ្សាច់ ទៅបុកពីក្រោយរថយន្តចោតចោលលើផ្លូវ ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ហាណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឧត្តម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ប្រមូលសម្រាម ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា គេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក សង់ឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-9973 បើកតាមបណ្តោយផ្លូវ ហាណូយ ធ្វេីដំណេីរក្នុងទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ មិនដឹងថា បុរសខាងលើគេចអ្វីនោះឡើយ ក៏ឃើញរអិលខ្សាច់ទៅបុករថយន្តកូរ៉េដឹកខ្សាច់ថ្ម មួយគ្រឿង កំពុងចតចោល នៅលេីផ្លូវពេញទំហឹង បណ្តាលឲ្យបុរសខាងលេីស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍បានធ្វើការវាស់វែងយកម៉ូតូ ទៅរក្សាទុករងចាំសាច់ញ្ញាត្តិ មកយកត្រឡប់ទៅវិញ ៕

អត្ថបទដែលជាប់ទាក់ទង